ក្រុមសមាជិកសភាមិត្តភាពវៀតណាម-EU នៅសភាអឺរ៉ុបរំលឹកខួប២ឆ្នាំ
(VOVWORLD) -នាថ្ងៃទី២៩វិច្ឆិកានៅទីក្រុងព្រុចសែល ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជា ណាចក្របែលហ្សិក ក្រុមបេសកកម្ម វៀតណាមនៅសហភាពអឺរ៉ុប (EU) បានរៀប ចំ រំលឹកខួប២ឆ្នាំ នៃទិវាបង្កើតក្រុមសមាជិក សភាមិត្តភាពវៀតណាម-EU នៅ សភាអឺរ៉ុប (EP) ថ្ងៃទី១១វិច្ឆិកា។
ប្រធានក្រុមបេសកកម្មវៀតណាមនៅ EU ឯកអគ្គ រដ្ឋទូតលោក Vuong Thua Phong និងប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម -EU សមាជិកសភា លោក Jan Zahradil ក្នុងពិធី |
អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានក្រុមបេសកកម្មវៀតណាមនៅ EU ឯកអគ្គ រដ្ឋទូតលោក Vuong Thua Phong បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកសកម្ម របស់សមាជិកសភានានា ដែលមានឥទ្ធិពលនៅ EP រូមចំណែកជម្រុញទំនាក់ ទំនង វៀតណាម-EU។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ច កាល គាំទ្រ EU បើកទូលាយកិច្ចសហប្រតិ បត្តិការក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
រីឯខ្លួនវិញ ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម -EU សមាជិកសភា លោក Jan Zahradil បានចាត់ទុកថា ភារកិច្ចសំខាន់បំផុតបច្ចុប្បន្ន គឺជម្រុញ ការអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA)។ ក្នុងការខិត ខំប្រឹងប្រែងជម្រុញការអនុម័តលើកិច្ចព្រមព្រៀងនេះ លោក Jan Zahradil នឹង អញ្ជើញមកបំពេញទស្សនកិច្ចនៅ វៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ធ្នូ៕