ក្រុមសិល្បៈព្រះរាជាណាចក្រកម្ពុជាសម្ដែងនៅខេត្ត Soc Trang
|
ក្រុមសិល្បៈព្រះរាជាណាចក្រកម្ពុជាសម្ដែងនៅខេត្ត Soc Trang |
Vovworld-ក្នុងកម្មវិធីសប្ដាហ៍វប្បធម៍កម្ពុជានៅវៀតណាម២០១៥ នាយប់ថ្ងៃទី១២វិច្ឆិកាក្រុមសិល្បៈនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងរាត្រីដំបូងនៅខេត្ត Soc Trang ដោយមានឈុតសម្ដែងតូរតន្ត្រីនិងរបាំវិសេសវិសាលជាច្រើន។ ថ្លែងមតិនៅពិធីនេះ លោក Lam Van Man លេខារងគណៈកម្មាធិការបក្សនិងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានអះអាងថា នេះជាសកម្មភាពជួបប្រាស្រ័យវប្បធម៍ជាស្ពានតភ្ជាប់ជាក់ស្ដែងមានអត្ថន័យដ៏ធំធេងក្នុងការជួបប្រាស្រ័យរឹតបន្តឹងថែមទៀតចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះមានប្រជាជនខេត្ត Soc Trang ផង។ សកម្មភាពក៏រួមចំណែកសកម្មក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាងល្អប្រសើរមិត្តភាពជាប្រពៃណីសហប្រតិបត្តិការលើគ្រប់វិស័យនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។
សប្ដាហ៍វប្បធម៍កម្ពុជានៅវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់១៤វិច្ឆិកាដោយមានសកម្មភាពវប្បធម៍មានអត្ថន័យជាច្រើន៕