ក្រុមសិល្បៈអន្តរជាតិមួយចំនួនបានមកសម្តែងនៅវៀតណាម

(VOVworld)-យោងតាមប្រភពព័ត៌មានពីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត ណាមកាលពីថ្ងៃទី២៨មេសាថា នឹងមានក្រុមសិល្បៈអន្តរជាតិមួយចំនួនមកសម្តែង នៅវៀតណាមនាដើមខែឧសភាឆ្នាំ២០១៦។ ក្រុមប្រគុំតន្ត្រីបណ្ឌិតសភា Kazak នៃ
តំបន់ Kuban ប្រទេសរុស្ស៊ី នឹងមកសម្តែងនៅវិទ្យាស្ថានតន្ត្រីជាតិវៀត ណាមនា
យប់ថ្ងៃទី៦ឧសភា។​ដោយបានបង្កើតតាំងពីឆ្នាំ១៨១១ ក្រុមប្រគុំតន្ត្រី បណ្ឌិតសភា
នេះជាក្រុមប្រគុំតន្ត្រីប្រជាប្រិយបុរាណបំផុតរបស់រុស្ស៊ី។​នារយៈពេល ២០០ឆ្នាំកន្លង
ទៅ ក្រុមប្រគុំតន្ត្រីនេះជាមោទនៈភាពនៃសិល្បៈប្រជាប្រិយរុស្ស៊ី។

       នាយប់ថ្ងៃទី៧ឧសភា ក្រុមរបាំប្រពៃណីរបស់ស្រីលង្កានឹងមកសម្តែងនៅរោង
ភាពយន្ត Hong Ha នៃទីក្រុងហាណូយ។ មុននោះថ្ងៃទី៤ឧសភា ក្រុមសិល្បៈ មក ពីវិទ្យាស្ថានតន្ត្រីប៉ាស៊ីហ្វិក Chango នឹងបានសម្តែងនៅរោងមហោស្រព Cong Nhan
ទីក្រុងហាណូយ។

       ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី១១ឧសភា នៅរោងមហោស្រពហាណូយ នឹងប្រព្រឹត្តទៅកម្មវិធីសម្តែងរបស់សិល្បៈការិនីព្យាណូបារាំង Emmanuelle Swiercz ដែលសិល្បៈការិនីរូបនេះធ្លាប់បានទស្សនាវដ្តី Pianiste ជ្រើសរើសជា “សិល្បៈការិនី មានប្រជាប្រិយបំផុត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ