ក្រុមស្វែងរកនិងជួយសង្គ្រោះរបស់រុស្ស៊ីដកចេញពីអេហ្ស៊ីប

ក្រុមស្វែងរកនិងជួយសង្គ្រោះរបស់រុស្ស៊ីដកចេញពីអេហ្ស៊ីប - ảnh 1
ក្រុមអ្នកជំនាញការរុស្ស៊ីស៊ើបអង្កេតនៅកន្លែងកើតហេតុការធ្លាក់យន្តហោះ A321
(រូបថត៖Xinhua/TTXVN)

(VOVworld) - ក្រុមស្វែងរកនិងជួយសង្គ្រោះរបស់រុស្ស៊ីនាថ្ងៃទី១១ វិច្ឆិកា បានចាក ចេញពីអេហ្ស៊ីបវិលត្រឡប់ទៅប្រទេសវិញ ក្រោយពីដំណើរការសកម្មភាពជួយ
សង្គ្រោះទាក់ទិនដល់គ្រោះថ្នាក់ធ្លាក់យន្តហោះរុស្ស៊ីនៅឧបទ្វីប Sinai នាថ្ងៃទី៣១
តុលា កន្លងទៅ។
ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Shoukry នៅពេលឆ្លើយ
សម្ភាសន៍លើកាណាល់ទូរទស្សន៍ CNN នាថ្ងៃទី១០ វិច្ឆិកា បានប្រកាសថា អេហ្ស៊ីប
អនុញ្ញាត្តិឲ្យនាយកដ្ឋានស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) និងអ្នក ជំនាញការ
ផ្សេងៗរបស់អាមេរិកចូលរួមការស៊ើបអង្កេតលើគ្រោះថ្នាក់ធ្លាក់យន្តហោះរុស្ស៊ី។
យន្តហោះ A៣២១ នៃក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Kogalymavia បានធ្លាក់នៅ
ពេលហោះហើរពីរមនីយដ្ឋាន Sharm el-Sheikh នៅឧបទ្វីប Sinai របស់អេហ្ស៊ីប
ទៅកាន់ទីក្រុង Saint Petersburg របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ទាំង២២៤នាក់
លើយន្តហោះបានស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ