ក្រុមហ៊ុន Deloitte សកលប្តេជ្ញាចិត្តជួយឧបត្ថម្ភវៀតណាមលើវិស័យសវនកម្ម
(VOVWORLD) -នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយលោក David Cruickshankប្រធានក្រុមហ៊ុនវនកម្ម Deloitte សកល ក្នុងឱកាសលោកចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់អគ្គនាយកសហគ្រាស APEC។
ក្រុមហ៊ុន Deloitte សកលប្តេជ្ញាចិត្តជួយឧបត្ថម្ភវៀតណាមលើវិស័យសវនកម្ម |
នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយលោក David Cruickshankប្រធានក្រុមហ៊ុនវនកម្ម Deloitte សកល ក្នុងឱកាសលោកចូលរួមសន្និសីទជាន់ខ្ពស់ថ្នាក់អគ្គនាយកសហគ្រាស APEC។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យក្រុមហ៊ុនសវនកម្ម Deloitte សកលពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម។ ជាក់ស្ដែងគឺជួយឧបត្ថម្ភខាងសម្ភារៈដើម្បីសម្រេចរួចរាល់ប្រព័ន្ធគតិយុត្តអំពីសវនកម្មឯករាជ្យនៅវៀតណាម និងចែករំលែកចំណេះដឹងនិងបទពិសោធន៍វិជ្ជាជីវៈដើម្បីលើកកំពស់ជំនាញពិនិត្យបញ្ជាក់ ឃ្លាំមើលលើវិស័យហិរញ្ញវត្ថុសម្រាប់សមាជិកសភា។
រីឯខ្លួនវិញ លោក David Cruickshank បានបង្ហាញចំណាប់អារម្មណ៍អំពីកំណើនសេដ្ឋកិច្ចវៀតណាម។ លោកបានសន្យាថា ក្រុមហ៊ុនវនកម្ម Deloitte សកលនឹងយកចិត្តទុកដាក់វិនិយោគនៅវៀតណាម។
ក៏នាព្រឹកថ្ងៃទី ១៣ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ក៏បានទទួលជួបសន្ទនាជាមួយលោក David Cruickshank ផងដែរ៕