ក្រុមហ៊ុន NG Biotech រួមដំណើរជាមួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអបអរ សាទរកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន NG Biotech របស់បារាំងជាមួយសហគ្រាស វៀតណាមដូចជា សម្ព័ន្ធក្រុមហ៊ុន Vingroup ក្នុងការផ្ទេរប្រគល់បច្ចេកវិទ្យា ត្រៀម រៀបចំផលិតឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែន SARS-CoV-2 សម្រាប់ផ្គត់ផ្គង់ដល់ ទីផ្សារវៀតណាម ព្រមទាំងនាំចេញទៅកាន់ទីផ្សារដទៃទៀតផងដែរ។
ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue អញ្ជើញទទួលជួបជាមួយ លោក Milovan Stankov ស្ថាបនិកនិងជានាយកបច្ចេកវិទ្យានៃក្រុមហ៊ុន NG Biotech នៅទីក្រុងហាណូយ។ (រូបថត៖ VOV) |
នៅរសៀលថ្ងៃទី១៥ ខែតុលា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយ លោក Milovan Stankov ស្ថាបនិកនិងជានាយកបច្ចេកវិទ្យានៃក្រុមហ៊ុន NG Biotech នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue បានអបអរ សាទរកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន NG Biotech របស់បារាំងជាមួយសហគ្រាស វៀតណាមដូចជា សម្ព័ន្ធក្រុមហ៊ុន Vingroup ក្នុងការផ្ទេរប្រគល់បច្ចេក វិទ្យា ត្រៀម រៀបចំផលិតឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែន SARS-CoV-2 សម្រាប់ផ្គត់ផ្គង់ដល់ ទីផ្សារវៀតណាម ព្រមទាំងនាំចេញទៅកាន់ទីផ្សារដទៃទៀតផងដែរ។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue ក៏បានស្វាគមន៍គំនិតដែលក្រុមហ៊ុន NG Biotech បន្តសហ ប្រតិបត្តិការជាមួយដៃគូវៀតណាមនានាដូចជាសម្ព័ន្ធក្រុមហ៊ុន T&T ក្នុងការបង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវបង្ការទប់ស្កាត់ជម្ងឺរាតត្បាត SARS-CoV-2 និងជម្ងឺឆ្លងផ្សេងៗទៀត។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ការ កែលម្អបរិយាកាសវិនិយោគអាជីវកម្ម សំដៅបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់ សហគ្រាសនៅទាំងក្នុងនិងក្រៅប្រទេសដើម្បីទាក់ទាញការវិនិយោគ ជាពិសេសលើ វិស័យអាទិភាពមួយចំនួនដូចជាសុខាភិបាលនិងអប់រំ។
រីឯខ្លួនវិញ លោក Milovan Stankov បានសម្ដែងបំណងចង់បានចែករំលែក បច្ចេកវិទ្យាលើវិស័យស្រាវជ្រាវ អភិវឌ្ឍនិងចែកចាយផលិតផលជីវសាស្ត្រ ថ្នាំព្យាបាល និងឧបករណ៍ធ្វើតេស្តរហ័សប្រកបដោយគុណភាពខ្ពស់ ដើម្បីជួយវៀតណាមលើក កំពស់សមត្ថភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ- ១៩និយាយដោយឡែកនិងជម្ងឺឆ្លងផ្សេងទៀតនិយាយរួម៕