ក្រុមហ៊ុនកូរ៉េខាងត្បូងជួយវៀតណាមបណ្ដុះបណ្ដាលអ្នកជំនាញការផ្នែកភស្តុភា

ក្រុមហ៊ុនកូរ៉េខាងត្បូងជួយវៀតណាមបណ្ដុះបណ្ដាលអ្នកជំនាញការផ្នែកភស្តុភា - ảnh 1
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖Vietnamplus)

(VOVworld) - ក្រុមហ៊ុនចំកាត់ PTV អង្គភាពអាជីវកម្មកូរ៉េខាងត្បូង១ដែលកំពុងវិនិ
យោគនៅវៀតណាមក្នុងវិស័យភស្តុភា ទើបនឹងបានចុះហត្ថលេខាលើឯកសារ ដែល
ប្រគល់មូលនិធិអាហារូបករមានតំលៃ២០០លានវ៉ុន (ស្មើនឹង២សែនដុល្លា អាមេរិក)
ជូនមហាវិទ្យាល័យ Inha របស់កូរ៉េខាងត្បូងដើម្បីបណ្ដុះបណ្ដាលនិស្សិត វៀតណាម
។តាមនោះ និស្សិតវៀតណាមនានាដែលកំពុងសិក្សាផ្នែកភស្តុភានៅ មហាវិទ្យា
ល័យ Inha អាចចូលរួមកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្តម ដើម្បីទទួលសញ្ញា
បត្រថ្នាក់អនុបណ្ឌិតអំពីជំនាញនេះ។

ថ្លែងមតិនៅពិធីចុះហត្ថលេខា ប្រធានមហាវិទ្យាល័យ Inha លោក Chue Sun-ja បាន
សង្កត់ធ្ងន់ថា ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដំណើរការផ្លាស់ប្ដូរធនធានមនុស្សរវាងវៀតណាមនិងកូរ៉េខាងត្បូងនឹងកាន់តែ
បើកទូលាយពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ