ក្រុមហ៊ុនថៃគ្រោងនឹងបើកខ្សែរថយន្តក្រុងថៃ-ឡាវ-វៀតណាម

(VOVworld) - ក្រុមហ៊ុនដឹកជញ្ជូនជាតិ Transport Co របស់ថៃមានផែនការបើកសេវា
រថយន្តក្រុងតភ្ជាប់ប្រទេសចំនួន៣នោះគឺថៃ ឡាវនិងវៀតណាម។ប្រធានស្ដីទី
Transport Co លោក Noppharat Karunyavanich បានឲ្យដឹងថា ក្រុមហ៊ុននេះកំពុងចរ
ចារជាមួយរដ្ឋអំណាចរបស់ឡាវនិងវៀតណាមដើម្បីបើកខ្សែរថយន្តក្រុងពីខេត្ត
Nakhon Phanom របស់ថៃ ឆ្លងកាត់ទីក្រុង Thakhek នៅខេត្ត Kham mounane របស់ឡាវ
ទៅកាន់ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។ការផ្ដើម គំនិតនេះនឹងជាសេវារថ
យន្តក្រុងដំបូងដែលតភ្ជាប់ប្រទេសទាំង៣។អនុរដ្ឋមន្រ្តី ក្រសួងចរាចរណ៍ថៃលោក
Arkhom Termpittayapaissith សង្ឃឹមថា ឡាវ ថៃនិង វៀតណាមអាចចុះហត្ថលេខា
លើអនុស្សរណៈយោគយល់គ្នាស្ដីពីសេវារថយន្ត ក្រុងពោលខាងលើនាខែកក្កដា
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ