(VOVworld) – នាថ្ងៃទី ១ មករា ក្រុមហ៊ុននិងអង្គភាពអាជីវកម្មជាច្រើនបានចាប់ផ្តើម
ការដំណើរផលិតកម្មដើមឆ្នាំថ្មី ២០១៣។ នៅកំពង់ផែ Cai Lan ខេត្ត Quang Ninh ភាគ
ខាងជើងវៀតណាមក្រុមហ៊ុនចំកាត់កំពង់ផែ Quang Ninh បានទទួលនាវាទំនិញ
ដំបូង។ នាយករងនៃ កំពង់ផែ Cai Lan លោក Bui Quang Dao បានឲ្យដឹងថា៖
“ឆ្នាំ ២០១២ មានកាលំបាកជាច្រើន។ ប៉ុន្តែ កម្មាភិបាល បុគ្គលិក នៅកំពង់ផែបាន
សម្រេចភារកិច្ច។ យើងខ្ញុំមានគោលបំណងថា៖ ខឿនសេដ្ឋកិច្ចនឹងស្តាឡើងវិញ
យ៉ាងឆាប់ៗ ដើម្បីកម្មករទទួលបានការងារធ្វើច្រើនជាងទៀត។”
|
កំពង់ផែ Cai Lan ខេត្ត Quang Ninh ភាគខាងជើងវៀតណាម (Image: Internet) |
នាថ្ងៃដ៏ដែល នាវាដឹកទំនិញ Wintec បានចាកចេញពីកំពង់ផែសេវ៉ាកម្មប្រេង Dung
Quat នៅខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ នេះគឺជានាវាដឹកទំនិញដំបូង
ដើមឆ្នាំ ២០១៣ ចូលចតកំពង់ផែនេះ។ ប្រធានក្រុមសេវ៉ាកម្មប្រេងកំពង់ផែ
សេវ៉ាកម្ម Dung Quat លោក Dam Tuan Hue បានឲ្យដឹងថា៖
“ដើម្បីធានាគុណភាពទំនិញ ដែលផ្លាស់ប្តូរតាមរយៈកំពង់ផែ នាឆ្នាំ ២០១៣ គណៈកម្មការគ្រប់គ្រងកំពង់ផែបន្តបង្កើនគុណភាពសេវ៉ាកម្មបំរើឲ្យអតិថិជន។”
នៅកំពង់ផែ Tien Sa ក្រុមហ៊ុនចំកាត់សមាជិកតែមួយកំពង់ផែ Da Nang ភាគ
កណ្ដាលវៀតណាមបានរៀបចំពិធីទទួលទំនិញជាលើកដំបូងនាឆ្នាំថ្មី ២០១៣។ នាយករងនៃក្រុមហ៊ុនចំកាត់សមាជិកតែមួយកំពង់ផែ Da Nang លោក Duong
Duc Xuan បានឲ្យដឹងថា៖
“ក្នុងឆ្នាំ ២០១២ កំពង់ផែ Da Nang ទទួលបានសមិទ្ធិដ៏ធំធេង។ នាឆ្នាំថ្មី ២០១៣ យើងខ្ញុំមានគោលបំណងថា៖ កម្មាភិបាល បុគ្គលិក ទាំងឡាយនឹងខំប្រឹងប្រែង ទទួលឲ្យបានទិន្នផលទំនិញឡើងជិត ៥ លានតោន។”
|
កំពង់ផែសេវ៉ាកម្មប្រេង Dung Quat នៅខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ (Image: Internet) |
ក៏ក្នុងថ្ងៃដើមឆ្នាំ២០១៣ នៅការដ្ឋានសាងសង់ផ្លូវហាយវៃ ហាណូយ- Hai Phong កម្មករកំពុងប្រមូលផ្ដុំជំរុញល្បឿនសាងសង់យ៉ាងមមាញឹកជាមួយ ការប្តេជ្ញាចិត្តនាំសំណង់ដាក់ឲ្យប្រើប្រាស់យ៉ាងលឿនបំផុត។ គំរោងការណ៍ ផ្លូវហាយវៃ
ហាណូយ- Hai Phong មានប្រវែង១០៦គីឡូម៉ែត្រឆ្លងកាត់ ខេត្តក្រុងចំនួន៤គឺ
ហាណូយ Hung Yen Hai Duong និង Hai Phong។
ក្នុងពេលនោះតាំងពីថ្ងៃដើមឆ្នាំ២០១៣ ទូកនេសាទត្រីធូណាចំនួនជាង២០គ្រឿង
របស់ទីក្រុង Tuy Hoa ខេត្ត Phu Yen បានចូលចត ដោយទុកនីមួយៗនេសាទ
ត្រីបានពី១.៥តោនដល់២តោនត្រូធូណា។ លោក Phan ប្រធានសមាគមរបរនេ
សាទត្រីសង្កាត់ទី៦ ទីក្រុង Tuy Hoa ខេត្ត Phu Yen បានឲ្យដឹងថា៖
“ឆ្នាំ២០១២ប្រជាជនទទួលបានទន្នផលខ្ពស់ណាស់។ ឆ្នាំ២០១៣ប្រជាជនបានដម្លើងទូកថ្មីនិងជួសជុលរៀបចំទូកឡើងវិញដើម្បីត្រៀមឲ្យឆ្នាំ ២០១៣
ស្ថិរភាព។ សមាគមរបរនេសាទត្រីរួមផ្សំជាមួយអ្នកនេសាទនៅទីនេះចេញ
ទៅសមុទ្រនេសាទត្រីធ្វើដំណើរតាមក្រុមដែលមានទូកពី៥ដល់១០គ្រឿង ជួយឧបត្ថម្ភគ្នានិងការពារដំបន់សមុទ្រកោះនៃប្រទេសជាតិវៀតណាម៕”