ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម


ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម - ảnh 1
ក្រុមហ៊ុននានារបស់ឆែកយកចិត្តទុកដាក់ដល់បរិយាកាសវិនិយោគនិងពាណិញជ្ជកម្មនៅវៀតណាម (Image: dangcongsan.vn)

(VOVworld) – ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាព្រឹកថ្ងៃទី ២៣ តុលា
រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋឆែក លោក Lubomir Zaoralek បានទៅ ទស្សនាការ
តាំងពិពណ៌រនៃបណ្ដាក្រុមហ៊ុនរបស់ឆែកនៅក្រុងហាណូយ។ សកម្មភាពនេះកំពុង
បើកចេញឱកាសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើ វិស័យដែលបណ្ដាក្រុមហ៊ុន
សាធារណៈរដ្ឋឆែកមានសក្តានុភាព ដូចជា៖ ថាមពល បច្ចេកវិទ្យា តម្បាញកាត់ដេរ
ជាដើម។ បន្ទាប់នោះ នៅសិក្ខាសាលា “បច្ចេកវិទ្យា និងផលិតផលជាន់ខ្ពស់របស់
សាធារណៈរដ្ឋឆែក៖ វិធានការសមស្របជាមួយ គុណភាពអឺរ៉ុប” រដ្ឋមន្ត្រីការបរទេស
ឆែកបានវាយតំលៃថា ៖ វៀតណាមទទួល បានជំហានអភិវឌ្ឍន៍ដ៏ធំធេងខាងសេដ្ឋកិច្ច
និងសង្គម ក្នុងនោះ ឆែកគឺជាប្រទេស ជាសមាជិកសហភាពអឺរ៉ុបមួយដែលមាន
កំណើនសេដ្ឋកិច្ចខ្លាំងបំផុតហើយកំពុង​ខំប្រឹងប្រែងស្វែងរកទីផ្សារថ្មី។ នេះគឺជា
លក្ខណៈងាយស្រួលសំរាប់វៀតណាម និងឆែកសហប្រតិបត្តិការលើគ្រាប់វិស័យ
 ជំរុញតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ឡើងកំពស់ថ្មីមួយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ