ក្រុមហ៊ុនពិគ្រោះយោបល់ Mc Kinsey វាយតម្លៃចំពោះលទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម

(VOVWORLD) - វៀតណាមបានឆ្លងកាត់អស់រយៈពេលជាង ២ ខែដោយគ្មានកត់ត្រាករណីឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍នោះឡើយ ហើយនេះគឺជាសមិទ្ធិផលដែលជួយឱ្យវៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសទទួលបានជោគជ័យបំផុតក្នុងការគ្រប់គ្រងជម្ងឺឆ្លង Covid-19 និងក្លាយទៅជាប្រទេស ដំបូងដែលបើកវិស័យសេដ្ឋកិច្ចឡើងវិញយ៉ាងពេញលេញផងដែរ។
ក្រុមហ៊ុនពិគ្រោះយោបល់ Mc Kinsey វាយតម្លៃចំពោះលទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម - ảnh 1 ខ្សែសង្វាក់ដំឡើងស៊ុមរថយន្តរបស់ក្រុមហ៊ុនរថយន្តតូយ៉ូតាម៉ូទ័រនៅវៀតណាមដែលមានដើមទុនវិនិយោគពីជប៉ុននៅខេត្ត Vinh Phuc (វៀតណាម) (រូបថត៖ TTXVN)

នេះគឺជាការវាយតម្លៃរបស់អត្ថបទសរសេរមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ mckinsey.com (សហរដ្ឋ អាមេរិក) នាពេលលថ្មីៗនេះអំពីលទ្ធភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម បន្ទាប់ពីទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាត។

យោងតាមអត្ថបទនេះ វៀតណាមបានអភិវឌ្ឍន៍សេដ្ឋកិច្ចល្អប្រសើរជាងប្រទេសជាច្រើនដទៃទៀត ទោះបីមិនទាន់បានរួចផុតពីការលំបាកក៏ដោយ។ កំណើននៃផលិតផលសរុបក្នុងស្រុកក្នុងត្រីមាសទី ១ បានស្ថិតនៅក្នុងកំរិតទាបបំផុតចាប់តាំងពីឆ្នាំ២០១០ ប៉ុន្តែវៀតណាមនៅតែស្ថិតនៅក្នុងតំបន់វិជ្ជមានដោយមានអត្រា ៣,៨%។

ទន្ទឹមនឹងនេះដែរ អត្ថបទបានវាយតម្លៃទៀតថាឆ្នាំនេះនឹងបន្តជាឆ្នាំដែលពោរពេញទៅដោយបញ្ហាប្រឈមជាច្រើន ប៉ុន្តែវៀតណាមអាចសង្ឃឹមថា កំណើនដ៏ខ្លាំងក្លានៃប៉ុន្មានឆ្នាំនាពេលថ្មីៗនេះ នឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយផងដែរ។ ប្រសិនបើ វៀតណាមអាចរក្សាការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ឲ្យបានល្អទៀត ព្រមទាំងបង្កើតការផ្លាស់ប្តូររចនាសម្ព័ន្ធសមស្រប ក្នុងការជំរុញកំណើននៅទសវត្សខាងមុខនេះ នោះមិនត្រឹមតែអាចដណ្តើមបានឋានៈខាងសេដ្ឋកិច្ចរបស់ខ្លួនដូចមុនពេលផ្ទុះជម្ងឺរាតត្បាត Covid-19 ប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករសម្រាប់ការសន្ទុះកំណើនថ្មីទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ