ក្រុមហ៊ុនរបស់វៀតណាមផ្តល់ជូនរដ្ឋាភិបាល Moldova នូ​វឧបករណ៍​ធ្វើតេស្ត​​ចំនួន ៦០០ ឈុត

(VOVWORLD) - តាមរយៈបណ្តាញសង្គម ប្រជាជន Moldova បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ Farmacia Orient ដោយសង្ឃឹមថាក្រុមហ៊ុននឹងបន្តរួមដំណើរជាមួយប្រជាជន និងរដ្ឋាភិបាល Moldova ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតនេះ។
ក្រុមហ៊ុនរបស់វៀតណាមផ្តល់ជូនរដ្ឋាភិបាល Moldova នូ​វឧបករណ៍​ធ្វើតេស្ត​​ចំនួន ៦០០ ឈុត - ảnh 1 តំណាងក្រុមហ៊ុនរបស់វៀតណាមជូនរដ្ឋអំណាច Moldova នូវឧបករណ៍ធ្វើតេស្តចំនួន ៦០០ ឈុត (ប្រភព៖ Komsomolskaia Pravda / VOV)

សំដៅរួមដៃគ្នា ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នៅ Moldova នោះ នាពេលថ្មីៗនេះ ក្រុមហ៊ុនឱសថស្ថាន Farmacia Orient របស់ វៀតណាម ដែលមានមូលដ្ឋាននៅ Moldova បានប្រគល់ឧបករណ៍ធ្វើតេស្តវីវុស SARS-CoV-2 ចំនួន ៦០០ ឈុត ជូនដល់ស្ថាប័នសុខាភិបាល សាធារណជាតិ Moldova។

រដ្ឋាភិបាល Moldova និងតំណាងស្ថាប័នសុខភិបាលសាធារណៈជាតិ Moldova បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភទាន់ពេលវេលារបស់ក្រុមហ៊ុន Farmacia Orient ព្រមទាំងសង្កត់ធ្ងន់ថា សកម្មភាពជាក់ស្ដែងនេះរបស់ Farmacia Orient បានពង្រឹងថែមទៀតនូវក្ដីជឿជាក់ថា ស្មារតីចែករំលែក រួមកម្លាំងកាយចិត្តទើបអាចយកឈ្នះលើជំងឺរាតត្បាត សកល COVID-19។ តាមរយៈបណ្តាញសង្គម ប្រជាជន Moldova បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ Farmacia Orient ដោយសង្ឃឹមថាក្រុមហ៊ុននឹងបន្តរួមដំណើរជាមួយប្រជាជន និងរដ្ឋាភិបាល Moldova ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ