ក្រុមហ៊ុនវៀតណាមចំនួន៥ចូលក្នុងតុប៥០០បណ្ដាក្រុមហ៊ុនលក់រាយជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៤

ក្រុមហ៊ុនវៀតណាមចំនួន៥ចូលក្នុងតុប៥០០បណ្ដាក្រុមហ៊ុនលក់រាយជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៤ - ảnh 1
ផ្សាទំនើប BigC

(VOVworld) - តាមតារាងរៀបចំណាត់ថ្នាក់ដែលទើបបានប្រកាសដោយ Retail Asia
Publishing ក្រុមហ៊ុនជួរមុខនៅតំបន់អំពីព័ត៏មានរបស់ផ្នែកលក់រាយនិងអ្នកផ្គត់ផ្គង
ព័ត៏មានទីផ្សារពិភពលោក Euromonitor International វៀតណាមមានក្រុមហ៊ុនចំនួន៥
ចូលក្នុងតុប៥០០ បណ្ដាក្រុមហ៊ុនលក់រាយជួរមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៤។
នោះជា សម្ព័ន្ធសហករណ៍ពាណិជ្ចកម្មទីក្រុងហូជីមិញទទួលបានចំណូលពីការ
លាក់រាយនាឆ្នាំ២០១៣គឺ១,១ពាន់លានដុល្លារអាមេរិក បណ្ដាញផ្សាទំនើប​ Big C ទទួល
បាន ៥៣៤លានដុល្លា មជ្ឈមណ្ឌលលក់ទិញទំនិញ Sai Gon – Nguyen Kim ទទួលបាន
​៤៩០លានដុល្លារ ក្រុមហ៊ុនគ្រឿងអលង្កា Sai Gon ទទួលបាន៤៨៧លានដុល្លារ និង
ក្រុមហ៊ុនពិភពទូរស័ព្ទចល័តទទួលបាន ៣៩៥លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ