ក្រុមហ៊ុនវៀតណាមជាច្រើនយកចិត្តទុកដាក់វិនិយោគចូលក្នុងខេត្តម៉ូស្គូ
|
ក្រុមហ៊ុនវៀតណាមជាច្រើនយកចិត្តទុកដាក់វិនិយោគចូលក្នុងខេត្តម៉ូស្គូ (Image: VOV) |
(VOVworld) – នាថ្ងៃទី ២៨ កក្កដា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី
លោក Nguyen Thanh Son បានទទួលជួបសន្ទនាជាមួយអភិបាលខេត្តម៉ូស្គូ
លោក Andrey Vorobiev នៅស្ថានទូតវៀតណាមប្រចាំរុស្ស៊ីសំដៅផ្លាស់ប្តូរ
បង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគី។ លោក Nguyen Thanh Son បានសង្កត់
ធ្ងន់ថា៖ ក្រុមហ៊ុនវៀតណាមជាច្រើនយកចិត្តទុកដាក់វិនិយោគចូលក្នុងម៉ូស្គូ
ជាពិសេសគឺ សម្ព័ន្ធក្រុមហ៊ុន TH-True Milk ដោយមានគំរោងការណ៍វិនិ
យោគអភិវឌ្ឍន៍កសិ កម្មនៅម៉ូស្គូដែលមានតំលៃជាង ២ ពាន់លានដុល្លា
អាមេរិក។ រីឯខ្លួនវិញ លោក Andrey Vorobiev បានឲ្យដឹងថា៖ ខេត្តម៉ូស្គូ
ត្រៀមខ្លួនជាស្រេចអនុវត្តយ៉ាងម៉ត់ ចត់កិច្ចព្រមព្រៀងសហប្រតិបត្តិការ
រវាងទីក្រុងហូជីមិញ(វៀតណាម)ជាមួយ ខេត្តម៉ូស្គូហើយបង្កលក្ខណៈ
ងាយស្រួលសំរាប់ក្រុមហ៊ុនវៀតណាមវិនិយោគនៅ ទីនេះផងដែរ៕