ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airway ត្រៀមខ្លួនបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុង Melbourne

(VOVWORLD) - ក្រោមអញ្ជើញធ្វើជាសក្ខីភាពរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung ដែលកំពុងបំពេញទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី ២៦ ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways បានចុះហត្ថលេខានិងផ្លាស់ប្តូរអនុស្សារណៈយោគយល់គ្នាជាមួយអាកាសយានដ្ឋាន Melbourne (អូស្ត្រាលី) ដើម្បីត្រៀមរៀបចំការបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុង Melbourne នៅឆ្នាំ២០២០។  លោក  Dang Tat Thang អនុប្រធានអចិន្ត្រៃយ៍នៃក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways  បានមានប្រសាសន៍ថា៖
ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airway ត្រៀមខ្លួនបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅទីក្រុង Melbourne - ảnh 1អាកាសចរណ៍ Bamboo Airways  (រូបថត៖ vov)

« អាកាសចរណ៍ Bamboo Airways ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការហោះហើរទៅកាន់អូស្ត្រាលីពីព្រោះប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្រ្តហើយ      នា បច្ចុប្បន្ននេះ សហគមន៍ជនជាតិវៀតណាមនៅអូស្ត្រាលីមានចំនួនប្រជាជន ជិត ៥០ ម៉ឺននាក់។ លើសពីនេះទៀត ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងភាគីទាំងពីរក៏បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ យើងឃើញថាបច្ចុប្បន្ននេះមានជើងហោះហើរត្រង់ពីប្រទេសវៀតណាមទៅអូស្រ្តាលីតិចតួចណាស់      ខណៈដែលតម្រូវការទីផ្សារកាន់តែធំឡើងវិញផងដែរ។ ម្យ៉ាងវិញទៀត អូស្រ្តាលីគឺជាទីផ្សារដែលមានសក្តានុពលខ្លាំងក្នុងការធ្វើអាជីវកម្មនូវជើងហោះហើរអន្តរជាតិផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ