ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បើកជើងហោះហើរត្រង់បន្ថែមចំនួន ៣ ទៅកាន់ប្រទេសឥណ្ឌា

(VOVWORLD) - ជើងហោះហើរត្រង់ Da Nang New Delhi និងហាណូយ Mumbai នឹងធ្វើប្រតិបត្តិការចាប់ពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២០ ដែលមានជើងហោះហើរចំនួន ៥ ជើង / សប្តាហ៍។

នារសៀលថ្ងៃទី ៦ ខែកុម្ភៈ តំណាងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានឲ្យដឹងថា បន្តបើកជើងហោះហើរត្រង់ចំនួន ៣ បន្ថែមទៀតតភ្ជាប់ទីក្រុងDa Nang ទីក្រុងហាណូយ និងទីក្រុងហូជីមិញជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយនិងវប្បធម៌ធំ ៗ ចំនួន ២ របស់ប្រទេសឥណ្ឌា គឺ New Delhi និង Mumbai។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បើកជើងហោះហើរត្រង់បន្ថែមចំនួន ៣ ទៅកាន់ប្រទេសឥណ្ឌា - ảnh 1 យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air - (រូបថត៖ VNA)

ហេតុដូច្នេះហើយ ជើងហោះ ហើរត្រង់ Da Nang New Delhi និងហាណូយ Mumbai នឹងធ្វើប្រតិបត្តិការចាប់ពីថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២០ ដែលមានជើងហោះ ហើរចំនួន ៥ ជើង / សប្តាហ៍ ខណៈដែលជើងហោះហើរទីក្រុងហូជីមិញ  Mumbai មានជើងហោះហើរចំនួន ៤ ជើង/ សប្តាហ៍ចាប់ពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ