ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងស្តារឡើងវិញយ៉ាងឆាប់រហ័ស ជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត

(VOVWORLD) - យោងតាមការវាយតម្លៃរបស់ Fitch Ratings វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម នឹងងើបឡើងវិញយ៉ាងឆាប់រហ័សជាង ទីផ្សារអាស៊ីអាគ្នេយ៍ដោយសារការគ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងល្អក្នុងរយៈពេលកន្លងមកនេះ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងស្តារឡើងវិញយ៉ាងឆាប់រហ័ស ជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត - ảnh 1 រូបថតឧទាហរណ៍ (ប្រភពៈ Dantri)

អង្គការនេះបានប្រើប្រាស់សន្ទស្សន៍ RPK ដែលមានន័យថាជាចម្ងាយសរុបរបស់អ្នកដំណើរទាំងអស់ ដើម្បីយកមកធ្វើការវាយតម្លៃ។ ហេតុដូច្នោះការព្យាករណ៍របស់ RPK នៅវៀតណាម នឹងសម្រេចបាន ៥៥% នៃកម្រិតមូលដ្ឋាននៅឆ្នាំនេះ ហើយក៏ស្តារ ឡើងវិញដោយសម្រេចបានដល់ ៩០% នៅឆ្នាំក្រោយផងដែរ។

យោងតាមអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឲ្យដឹងថា រលកជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗនោះ ចំនួនអ្នកដំណើរ តាមផ្លូវអាកាស បានស្តារឡើងវិញយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ថាក្នុងខែសីហាកន្លងមក ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានកត់ត្រាថា ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរសម្រេចបានជិត ៥៥០.០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ