ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងចាប់ផ្តើមឡើងវិញជើងហោះហើរ ពាណិជ្ជកម្មទៅគុយបា


ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងចាប់ផ្តើមឡើងវិញជើងហោះហើរ ពាណិជ្ជកម្មទៅគុយបា - ảnh 1
ក្រុមហ៊ុនអាកាសចរណ៍អាមេរិកដំបូងចាប់ផ្តើមឡើងវិញជើងហោះហើរ ពាណិជ្ជកម្មទៅគុយបា (VNA)

(VOVworld) – JetBlue នឹងក្លាយទៅជាក្រុមហុនអាកាសចរណ៍ដំបូងរបស់
 អាមេរិកចាប់ផ្តើមជើងហោះហើរសេវ៉ាកម្មពាណិជ្ជកម្មឡើងវិញទៅគុយបា
ក្រោយពីរយៈពេល ៥០ ឆ្នាំ ដោយមានជើងហោះហើរពីព្រលានយន្តហោះ  
Fort Lauderdale នៅរដ្ឋ Florida អាមេរិក ទៅទីក្រុង  Santa Clara ភាគ
កណ្ដាល គុយបា នាថ្ងៃទី ៣១ សីហា ខាងមុខ។ តាមសេចក្តីប្រកាសជាផ្លូវ
ការ នាថ្ងៃទី ២៨ កក្កដា របស់ JetBlue បានឲ្យដឹងថា៖  សំបុត្រសំរាប់មួយ
ជើងហោះហើរមានតំលៃ ៩៩ ដុល្លាអាមេរិក។ នាគ្រាដំបូង ជើងហោះហើរ
នេះនឹងត្រូវបានធ្វើអាជីវកម្ម ៣ ដង/សប្តាហ៍ នាថ្ងៃច័ន្ទ ថ្ងៃ​ពុធ និងថ្ងៃ
សុក្រ ហើយនឹងក្លាយទៅជាជើងហោះហើរជារៀលរាល់ថ្ងៃចាប់ពីថ្ងៃទី ១
តុលា ខាងមុខ។ JetBlue បានឲ្យដឹងថា៖ ក្រុមហ៊ុននេះ នឹងផ្តល់សេវ៉ាកម្ម
ហោះហើរពីរដ្ឋ  Florida ទៅកាន់ ខេត្ត Camaguey  ភាគ កណ្ដាលគុយបា
និងទីក្រុង Holguin ប៉ែកខាងកើតគុយបា ចាប់ពីខែ វិច្ឆិកា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ