ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវបានផ្ដល់អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកត្រូវបានផ្ដល់អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា - ảnh 1
Americal Airlines ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំង៦ដែលទទួលបាន
អាជ្ញាប័ណ្ណហោះហើរត្រង់ទៅកាន់គុយបា (រូបថត៖AFP/TTXVN)

(VOVworld) - ជាលើកដំបូងក្រោយពីច្រើនទសវត្សរ៍មក នាថ្ងៃទី១០ មិថុនា រដ្ឋ
អំណាចអាមេរិកបានផ្ដល់អាជ្ញាបណ្ណសំរាប់ក្រុមហ៊ុនអាកាសចរណ៍ចំនួន៦រៀបចំ
ជើងហោះហើរពាណិជ្ជកម្មទៅកាន់គុយបា។ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះត្រូវ
បានអនុញ្ញាតឲ្យហោះហើរទៅកាន់ទីក្រុងចំនួន៩នៅគុយបា តែមិនរួមមានរដ្ឋធានី
 La Habana នោះឡើយ។មជ្ឈដ្ឋានមន្ត្រីគមនាគមន៍អាមេរិកបានឲ្យដឹងថា គេមិនទាន់
សំរេចអំពីជើងហោះហើរទៅកាន់ទីក្រុង La Habana នៅឡើយទេ។បើទោះបីជានៅ
ត្រូវការយល់ព្រមរបស់រដ្ឋាភិបាលគុយបាក្ដី ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ពោលខាង
លើបានសំដែងក្ដីសង្ឃឹមថានឹងអាចចាប់ផ្ដើមដំណើរការជើងហោះហើរនារដូវស្លឹក
ឈើជ្រុះខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ