ក្រុមហ៊ុនឥណ្ឌាបានដាក់ឲ្យដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅវៀតណាម
(VOVWORLD) - រោងចក្រផលិតសម្ភារៈបរិក្ខាអគ្គីសនីឥណ្ឌា Waaree Energies កាលពីថ្ងៃទី ៤ ខែមិថុនា បានប្រកាសថា ខ្លួនបានដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រថាមពលពន្លឺព្រះអាទិត្យ ដោយមានពលានុភាព ៥០ មេហ្គាវ៉ាត់ នៅខេត្ត Khanh Hoa នៃប្រទេសវៀតណាម។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងញូវដេលី លោក Sunil Rathi នាយកទទួលបន្ទុកផ្នែកលក់និងទីផ្សាររបស់ Waaree Energies បានអះអាងថា គម្រោងនេះបានបង្ហាញនូវវត្តមានរបស់ក្រុមហ៊ុននៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះត្រូវបានអនុវត្តសម្រាប់ក្រុមហ៊ុនភាគហ៊ុនថាមពលព្រះអាទិត្យ Song Giang នៅខេត្ត Khanh Hoa តាមរយៈទម្រង់កិច្ចសន្យា EPC (ពោលគឺការរចនានិងផ្គត់ផ្គង់បច្ចេកវិទ្យានិងឧបករ ណ៍សំណង់) ។ រោងចក្រនេះត្រូវបានគេរំពឹងថានឹងផលិតអគ្គិសនីជិត ៨០ លានគីឡូវ៉ាត់ក្នុងមួយឆ្នាំ។
គួរជម្រាបថា Waaree Energies គឺជាក្រុមហ៊ុនស្មាតហ្វូនរបស់ Waaree Group ។ នេះគឺជាក្រុមហ៊ុនផលិតសម្ភារៈបរិក្ខាអគ្គិសនីនៅឥណ្ឌាដែលមានមូលដ្ឋាននៅទីក្រុងបុម បៃ។ ក្រុមហ៊ុននេះមានវត្តមាននៅ ២៨០ កន្លែងរបស់ឥណ្ឌានិង ៦៨ ប្រទេសជុំវិញពិភព លោក៕