ក្រុមហាម៉ាស់បានប្រកាសដោះលែង​ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១០ នាក់សម្រាប់ថ្ងៃទី​៧​ជាប់ៗគ្នា

(VOVWORLD) -  ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានប្រកាសថា ចំណាប់ខ្មាំងអ៊ីស្រាអែល ៦ នាក់ដែលត្រូវបានដោះលែងនៅតំបន់ហ្គាហ្សា បានវិលត្រលប់ទៅអ៊ីស្រាអែលវិញនាយប់ថ្ងៃទី ៣០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) រយៈពេលពីរបីម៉ោងមុនពេលរយៈពេលឈប់បាញ់បានបញ្ចប់។

ការដោះលែងមនុស្សចំនួន ៦ នាក់ រួមទាំងមនុស្សពេញវ័យ ៤ នាក់ ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៨ ឆ្នាំម្នាក់បានធ្វើឡើងបន្ទាប់ពីស្ត្រី ២ នាក់ រួមទាំងពលរដ្ឋដែលមានសញ្ជាតិពីរគឺបារាំង-អ៊ីស្រាអែល ត្រូវបានដោះលែងនាព្រឹកថ្ងៃដដែល។ តាមនោះ នាំឱ្យបរិមាណជនចំណាប់ខ្មាំងសរុបដែលត្រូវបានដោះលែងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឡើងដល់៨នាក់។

ក្រុមហាម៉ាស់បានប្រកាសដោះលែង​ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១០ នាក់សម្រាប់ថ្ងៃទី​៧​ជាប់ៗគ្នា - ảnh 1ខ្មាន់កាំភ្លើងនៃក្រុមហាម៉ាស់បានប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលមួយក្រុមទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅទីក្រុង Rafah ភាគខាងត្បូង តំបន់ហ្គាហ្សា ថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានោះ ក្រុមហាម៉ាស់បានប្រកាស រាប់បញ្ជូលស្ត្រីជនជាតិរុស្ស៊ី-អ៊ីស្រាអែលពីរនាក់ដែលត្រូវបានដោះលែងកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បន្ថែមលើមនុស្ស ១០ នាក់ដែលបានស្នើសុំ ជាផ្នែកមួយនៃក្រុមចំណាប់ខ្មាំងដែលត្រូវបានដោះលែងនៅថ្ងៃទី ៣០ ខែវិច្ឆិកា។ ដូច្នេះ "ជាលទ្ធផលចំនួន ចំណាប់ខ្មាំងដែលត្រូវបានដោះលែង នៅថ្ងៃទី ១០ ខែវិច្ឆិកាគឺ ១០នាក់" ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Blinken នាថ្ងៃទី ៣០ ខែវិច្ឆិកា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានអំពាវនាវឱ្យមានបទឈប់បាញ់យ៉ាងពេញលេញនៅតំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់លើស្ថានភាពដែលជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងតំបន់ West Bank ត្រូវផ្លាស់ទីលំនៅដោយបង្ខំ ហើយបានបញ្ជាក់ថា ថ្នាក់ដឹកនាំប៉ាឡេស្ទីននឹងមិនបោះបង់ការទទួលខុសត្រូវរបស់ខ្លួនចំពោះ ប្រជាជនហ្គាហ្សាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ