ក្រុមហ្វាំងឡង់បានឈ្នះមហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៤
(VOVWORLD) - នាយប់ថ្ងៃទី ៣ ខែកក្កដា ជាយប់ចុងក្រោយនៃមហោស្រពបាញ់កាំជ្រួចអន្តរជាតិ Da Nang ជាមួយនឹងប្រធានបទ "ចង្វាក់នាពេលអនាគត" បានបញ្ចប់ដោយជ័យជំនះបានទៅក្រុមកាំជ្រួចមកពីប្រទេសហ្វាំងឡង់។
ការសម្តែងរបស់ក្រុមកាំជ្រួចមកពីហ្វាំងឡង់ (រូបថត៖ VOV) |
តំណាងចិនបានបើករាត្រីចុងក្រោយជាមួយនឹងការសម្តែងមួយដែលមានឈ្មោះថា "Da Nang បញ្ចេញពន្លឺ" រួមបញ្ចូលគ្នានូវលក្ខណៈប្រចាំរបស់ចិននិងភាពរស់រវើករបស់លោកខាងលិច។ ផ្ទុយពីធម្មជាតិប្រពៃណីរបស់ក្រុមចិន ក្រុមហ្វាំងឡង់បានធ្វើឱ្យរាត្រីនៃរដូវក្តៅនៅ Da Nang កាន់តែ "ក្តៅ" ជាង ជាមួយនឹងការសម្តែងបែបទំនើប និងរស់រវើកដោយផ្អែកលើបទចម្រៀង និងបទភ្លេងដ៏ល្បីល្បាញ ដោយប្រើប្រាស់កាំភ្លើងធំប្រហែល ១០.០០០ ជាមួយនឹងបច្ចេកទេសកាំភ្លើងធំទាំងនៅក្នុងផ្ទៃមេឃ និងក្រោមទឹក ដែលនាំមកប្រតិផលថ្មីថ្មោង។
រង្វាន់សម្រាប់ក្រុមជើងឯកហ្វាំងឡង់គឺ ២០.០០០ដុល្លាអាមេរិក និងរង្វាន់ទីពីរសម្រាប់ក្រុមចិនគឺ ១០.០០០ ដុល្លារអាមេរិក។ នៅយប់ចុងក្រោយផងដែរ គណៈកម្មាធិការរៀបចំបានប្រកាសពានរង្វាន់ "ភាពច្នៃប្រឌិត" សម្រាប់ក្រុមមកពីសាធារណរដ្ឋបារាំង ជាមួយនឹងការសម្តែងដ៏គួរអោយចាប់អារម្មណ៍ក្នុងរាត្រីជម្រុះ។ ក្រុម Martarello Group ប្រទេសអ៊ីតាលីបានទទួលពានរង្វាន់ "និយមចូលចិត្តរបស់ទស្សនិកជន" ។ ប្រព្រឹត្តទៅជិតពីរខែនៃរដូវក្តៅ មហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ ២០២៤ បានក្លាយជាទីតាំងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាទីក្រុងតាមដងទន្លេ Han ជារៀងរាល់យប់៕