ក្រុមហ្វេសប៊ុក “ហាណូយ - ជួយគ្នាឆ្លងផុតរដូវរាតត្បាត“៖ ផ្សព្វផ្សាយស្មារតីចែករំលែកជាមួយសហគមន៍
(VOVWORLD) - នៅទីក្រុងហាណូយ ក្រុមហ្វេសប៊ុក “ហាណូយ - ជួយគ្នាជំនះជំងឺរាតត្បាត” ត្រូវបានបង្កើតឡើង ដោយបញ្ជាក់បន្ថែមថា ការរួបរួមក្នុងសហគមន៍មានកម្លាំងខ្លាំងសម្រាប់ប្រទេសទាំងមូលក្នុងការជម្នះជំងឺរាតត្បាតកូវីដ-១៩។
ក្រុមហ្វេសប៊ុក "ហាណូយ - ជួយគ្នាឆ្លងផុតរដូវរាតត្បាត" (រូបថត៖ hanoimoi.com)
|
ក្នុងបរិបទនៃការរាតត្បាតដ៏ស្មុគស្មាញ ស្មារតីប្រជាជនវៀតណាមស្រលាញ់គ្នាទៅវិញទៅមក ស្លឹកឈើល្អគ្រប់ដណ្តប់ស្លឹកឈើរហែក ត្រូវបានលើកតម្កើងម្តងទៀត។ នៅទីក្រុងហាណូយ ក្រុមហ្វេសប៊ុក “ហាណូយ - ជួយគ្នាជំនះជំងឺរាតត្បាត” ត្រូវបានបង្កើតឡើង ដោយបញ្ជាក់បន្ថែមថា ការរួបរួមក្នុងសហគមន៍មានកម្លាំងខ្លាំងសម្រាប់ប្រទេសទាំងមូលក្នុងការជម្នះជំងឺរាតត្បាតកូវីដ-១៩។
ដោយមានគំរូនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយមូលដ្ឋានក្នុងការចែកចាយស្បៀងអាហារដល់ប្រជាជនជួបការលំបាក ក្រុម facebook “ហាណូយ - ជួយគ្នាជំនះរដូវកាលជំងឺរាតត្បាត” បានប្រមូលផ្តុំសមាជិកជាង ៣០ម៉ឺន នាក់។ លោក Nguyen Phan Huy Khoi ប្រធានក្រុម “ហាណូយជួយគ្នាជំនះរដូវកាលជំងឺរាតត្បាត” បានចែករំលែកថា៖ “ក្រុមនេះព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួល ចំណុចប្រសព្វព័ត៌មាន ដើម្បីទាញយកផលប្រយោជន៍ពីប្រជាប្រិយភាពនៃបណ្តាញទំនាក់ទំនងសង្គមអ៊ីនធឺណេតនៅប្រទេសវៀតណាម។ ប្រជាពលរដ្ឋអាចចូលមកផ្តល់ព័ត៌មានអំពីការលំបាករបស់ខ្លួនឯង ផ្តល់ព័ត៌មានអំពីអ្នកជុំវិញខ្លួន ព្រមទាំងជួយឧបត្ថម្ភដល់អ្នកមានគុណផងដែរ ក្នុងការធានាឱ្យបាននូវតម្រូវការសមស្រប។
ក្រុមប្រឹក្សាភិបាលនៃក្រុមនេះមានពាណិជ្ជករ វេជ្ជបណ្ឌិត អ្នកកាសែត គ្រូបង្រៀន សិល្បករ អ្នកវិទ្យាសាស្ត្រ... ជារឿយៗចូលរួមក្នុងសកម្មភាពសង្គម។ ការរួមដំណើរជាមួយប្រជាជនដើម្បីជំនះការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាបំណងប្រាថ្នារបស់អ្នកបង្កើតក្រុម facebook "ហាណូយ-ជួយគ្នាជំនះការរាតត្បាត"៕