ក្រុមអតីតទាហានអាមេរិកទៅទស្សនានិងបំពេញការងារនៅខេត្ត Quang Nam
|
ក្រុមអតីតទាហានអាមេរិកទៅទស្សនានិងបំពេញការងារនៅខេត្ត Quang Nam ( TTXVN) |
(VOV)_នាថ្ងៃទី៣ កុម្ភះ អង្គការអតីតទាហានអាមេរិក ដែលបានចូលរួមសង្គ្រាមនៅវៀតណាម ដឹកនាំដោយលោកស្រី Marsha Lynn Four អនុប្រធានអង្គការអតីតទាហានអាមេរិក បានមានជំនួបធ្វើការជាមួយសមាគមអតីតយុទ្ធជនខេត្ត Quang Nam និងមកសម្ដែងការគួរសមថ្នាក់ដឹកនាំខេត្ត Quang Nam ផងដែរ។ ដំណើរទស្សនកិច្ចលើកនេះរបស់ក្រុមអតីតទាហានអាមេរិក គឺសំដៅ៖អនុវត្តកម្មវិធីផ្តើមគំនិតរបស់អតីតទាហានដើម្បីផ្គត់ផ្គង់ព័ត៍មាននិងសំណុំឯកសារស្ដីពីយុទ្ធជនវៀតណាម ដែលបានពលីជីវិត និងបាត់ខ្លួនក្នុងសង្គ្រាម។ នៅក្នុងជំនួបធ្វើការ ដំណាងអង្គការអតីតទាហានអាមេរិកបានប្រគល់អោយដំណាងសមាគមអតីតយុទ្ធជនខេត្ត Quang Nam នូវសំណុំឯកសារចំនួន៣ ដោយមានព័ត៍មានអំពីយុទ្ធជនពលីវៀតណាមចំនួន១២០០នាក់ នៅក្នុងតំបន់ខេត្ត Dong Nai និងទីក្រុងហូជីមិញដែរ៕