ក្រុមអ្នកជំនាញការធនៃ អ.ស.ប. ចាប់ផ្តើមដំណើរបំផ្លាញចោលអាវុធគីមី
|
ក្រុមអ្នកជំនាញការរំសាយសព្វភាវុធនៃ អ.ស.ប. និងអង្គការហាមឃាត់ការប្រើប្រាស់និង
ជួញដូរអាវុធគីមីបានចាប់ផ្តើមដំណើរ បំផ្លាញចោលអាវុធគីមីគ្រប់ប្រភេទរបស់ស៊ីរី។
(Image: Vietnamplus) |
(VOVworld) - នាថ្ងៃទី ៦ តុលា ក្រុមអ្នកជំនាញការរំសាយសព្វភាវុធនៃ អ.ស.ប. និងអង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរអាវុធគីមីបានចាប់ផ្តើមដំណើរ បំផ្លាញចោលអាវុធគីមីគ្រប់ប្រភេទរបស់ស៊ីរី។ ភារកិច្ចរបស់ក្រុមអ្នកជំនាញការ
នេះដ៏ធ្ងន់ធ្ងរណាស់។ តាមការប៉ានស្មាន តាមគិតថា៖ មាន ១ ពាន់តោនអាវុធ
គីមីដែលត្រូវបានរក្សានៅទីកន្លែងចំនួន ៤៥ ក្នុងទូទាំងប្រទេសស៊ីរី។ ក្រៅពីនោះ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ អង្គការហាមឃាត់ការប្រើប្រាស់និងជួញដូរ
អាវុធគីមីត្រូវអនុវត្តភារកិច្ចរបស់ខ្លួននៅប្រទេសមួយដែលសង្រ្គាមស៊ីវិលកំពុង
កើតមានឡើង។ តាមសេចក្តីសម្រេចចិត្តរបស់ អ.ស.ប. ស្តីពីបញ្ហានៅស៊ីរី ដំណើរបំផ្លាញចោលឃ្លាំងអាវុធគីមីនៅប្រទេសនេះនឹងត្រូវបានសម្រេចនាពាក់
កណ្ដាលឆ្នាំ ២០១៤៕