ក្រុម​អ្នក​នយោបាយ​ប្រេស៊ីល​ត្រូវ អូស​ឲ្យ​ចូល​ក្នុង​រឿង​អាស្រូវ​ប្រេង

 ក្រុម​អ្នក​នយោបាយ​ប្រេស៊ីល​ត្រូវ អូស​ឲ្យ​ចូល​ក្នុង​រឿង​អាស្រូវ​ប្រេង - ảnh 1
កន្លែងលក់សាំងរបស់ Petribras នៅ Rio de Janeiro
 (រូបថតៈ Reuters)


(VOVworld)-នាថ្ងៃទី៧មិនា តុលាការកំពូលរបស់ប្រេស៊ីល បានអនុញ្ញត្តិឲ្យ
អយ្យការដំណើរការស៊ើបអង្កេតលើអ្នកនយោបាយចំនួន៤៧នាក់ ក្នុងនោះ
មានសមាជិកសមាជិការសភាចំនួន៣៤នាក់ ជំវិញរឿងក្តីស្ដីអំពី អំពើ ពុករលួយ
មានទ្រងទ្រាយធំ របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ Petrobras ។ ឈ្មោះ អ្នក
នយោបាយទាំងនេះនឹងបានប្រកាសជាសាធារណៈនាថ្ងៃទី៦មិនា ក្នុង នោះមាន
ឈ្មោះរបស់ប្រធានព្រឹទ្ធសភា លោក Renan Calheiros និងប្រធាន សភាជាន់ទាប
លោក Eduardo Cunha ។ រឿងហេតុពោលខាងលើបានបង្កើន ភាពតានតឹងរវាង
រដ្ឋាភិបាលរបស់ប្រធានាធិបតី Dilma Rouseff និងស្ថាប័ន នីតិបញ្ញត្តិរបស់ប្រេ
ស៊ីល។ ក្នុងថ្ងៃដដែល លោក CalheirosនិងលោកCunha បានបដិសេធចំពោះ
រាល់ការចោទប្រកាន់ពោលខាងលើ។ តាមបូលិសថា ប្រាក់ចំនួន៤ពាន់លាន
ដុល្លារអាមេរិកត្រូវបានចាត់ទុកថា ជាប្រាក់សំណូកអ្នក នយោបាយនិងថ្នាក់
ដឹកនាំ Petrobras៕

ប្រតិកម្មទៅវិញ

ផ្សេងៗ