ក្រុមឧទ្ទាមជន Kurd ទទួលស្គាល់បានដំណើរការវាយប្រហារដោយគ្រាប់បែក នៅទួរគី

ក្រុមឧទ្ទាមជន Kurd ទទួលស្គាល់បានដំណើរការវាយប្រហារដោយគ្រាប់បែក នៅទួរគី - ảnh 1
កម្លាំងជួយសង្គ្រោះទួរគីបំពេញភារកិច្ចនៅកន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅ Ankara កាលពីថ្ងៃទី១៧ កុម្ភៈ កន្លងទៅ (រូបថតAFP/TTXVN)

(VOVworld) - នាថ្ងៃទី១៩ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំងបានស្រង់
ប្រភពព័ត៌មានពីក្រុមឧទ្ទាមជន Kurd មានការទាក់ទងជាមួយគណៈបក្ស កម្មករជន
 Kurd (PKK) ឲ្យដឹងថា ក្រុមនេះទទួលស្គាល់បានដំណើរការវាយ ប្រហារអត្តឃាត
ដោយគ្រាប់បែកតម្រង់ទៅលើក្រុមរថយន្តយោធានៅរដ្ឋធានី Ankara របស់ទួរគី
ដែលបណ្ដាលឲ្យមនុស្សស្លាប់២៨នាក់និងរងរបួស៦១នាក់។ ក្នុងសេចក្ដីថ្លែង
ការណ៍មួយ ក្រុមស្ទាំងសេរីជន Kurd (TAK) បានលើកច្បាស់ថា នាយប់ថ្ងៃទី១៧
 កុម្ភៈ ការវាយប្រហារអត្តឃាតមួយត្រូវបានអនុវត្តន៍ដោយ សមាជិកមួយនាក់នៃ
ក្រុម TAK នេះតម្រង់ទៅលើក្រុមរថយន្តយោធានៅទីក្រុង Ankara៕

ប្រតិកម្មទៅវិញ

ផ្សេងៗ