ក្រុមឧទ្ទាមតាលីបង់នៅតែវាយប្រហារទៅលើកម្លាំងរដ្ឋាភិបាលទោះបីមានការចរចាគ្នាកំពុងប្រព្រឹត្តទៅនៅទីក្រុងដូហាក៏ដោយ

(VOVWORLD) - ក្រុមឧទ្ទាមតាលីបង់ កាលពីយប់ថ្ងៃទី ១៦ ខែកញ្ញា បានបើកការវាយប្រហារយ៉ាងសាហាវនៅភាគខាងកើតខេត្ត Nagarhar និងខេត្ត Badghis ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ក្នុងបរិបទដែលកិច្ចចរចាសន្តិភាពកំពុងប្រព្រឹត្តទៅនៅទីក្រុងដូហា (ប្រទេសកាតា)។
ក្រុមឧទ្ទាមតាលីបង់នៅតែវាយប្រហារទៅលើកម្លាំងរដ្ឋាភិបាលទោះបីមានការចរចាគ្នាកំពុងប្រព្រឹត្តទៅនៅទីក្រុងដូហាក៏ដោយ - ảnh 1 សមាជិកក្រុមឧទ្ទាមតាលីបង់នៅដូហាប្រទេសកាតានៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២០ ។ (រូបថត៖ AFP / TTXVN)

 

នៅខេត្ត Nangarhar កងកម្លាំងសន្តិសុខ បានរុញថយក្រោយ នូវការវាយប្រហាររបស់ក្រុមឧទ្ទាមតាលីបង់។

ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរ បានធ្វើឱ្យទាហានរដ្ឋាភិបាលនិងក្រុមឧទ្ទាមចំនួន ៥០ នាក់បានស្លាប់។ នៅខេត្ត Badghis ក្រុមឧទ្ទាមតាលីបង់ បានវាយប្រហារទៅលើខុទ្ទកាល័យក្នុងស្រុក Qadis ។

បន្ទប់មកទៀត កម្លាំងសន្តិសុខក៏បានវាយតបតវិញ ហើយបានកំចាត់និងធ្វើឱ្យទាហានមួយចំនួននៃក្រុមឧទ្ទាមនេះរងរបួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ