ការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានសារព័ត៍មានអន្តរជាតិចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក
|
ការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានសារព័ត៍មានអន្តរជាតិចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនៅវៀតណាម |
(VOV)_បន្ទាប់ពីពេល ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រ
កាស លុបចោលបទហ៊ុំព័ទ្ធអាវុធទាំងស្រុងចំពោះវៀតណាម ក្នុងឱកាសមកបំពេញ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ឧសភា មជ្ឈមណ្ឌលសារព័ត៍
មានអន្តរជាតិបានចុះផ្សាយបទសរសេរជាច្រើនស្ដីអំពីព្រឹត្តិការណ៍នេះ។
បណ្ដាទីភ្នាក់ងារសារព័ត៍មាន កាសែតធំៗរបស់បារាំង និងអឺរ៉ុប ដូចជា៖ Le
Monde , RFI, AFP , Reuters និង BBC សុទ្ធតែចុះផ្សាយព័ត៍មាននេះនៅទំព័រដើម
ដោយជួរអក្សរនិងរូបភាពប្រធានាធិបតីអាមេរិក លោក Barack Obama និងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជាសហអធិបតីនៅសន្និសីទកាសែត។
RFI បានអធិប្បាយថា៖ ប្រធានាធិបតី លោក Barack Obama បានអះអាងថា៖ការ
លុបចោលបទហ៊ុំព័ទ្ធអាវុធនេះគឺសំដៅសម្រេចដំណើការប្រក្រតីទំនាក់ទំនងដែល
អាមេរិកកំពុងអនុវត្តចំពោះវៀតណាម។ ទីភ្នាក់ងារ AFP បានវាយតំលៃថា៖ ការលុប
ចោលបទហ៊ុំព័ទ្ធសេដ្ឋកិច្ចឆ្នាំ១៩៩៤និងការប្រក្រតីទំនាក់ទំនងការទូតនាឆ្នាំ១៩៩៥
និងសេចក្ដីសម្រេចចិត្តលុបចោលបទហ៊ុំព័ទ្ធអាវុធចំពោះវៀតណាមលើកនេះមានច
រិតលក្ខណះនិមិត្តរូបខ្ពស់។
ដោយប្រធានបទ៖ការបោះជំហានប្រវត្តិសាស្ត្រ-អាមេរិកលុបចោលបទហ៊ុំព័ទ្ធ
អាវុធចំពោះវៀតណាម កាសែត Washington Post បានចាត់ទុកថា៖ សេចក្ដីសម្រេ
ចិត្តនេះរបស់អាមេរិក បានសរអោយឃើញថាទំនាក់ទំនងរវាងវៀតណាមនិងអាមេ
រិកកំពុងកក់ក្តៅឡើងៗ។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Reutere របស់អង់គ្លេសបានចាត់
ទុកថា ការសម្រេចលុបចោលទាំងស្រុងបទហាមឃាត់មិនលក់អាវុធចំពោះវៀត
ណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama នោះ ជាការបោះ ជំហាន
មានលក្ខណៈប្រវត្តិសាស្ត្រ បើកចេញទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី ផងដែរ៕