ការយកសន្លឹកឆ្នោតទំនុកចិត្តនឹងជួយកម្មាភិបាលបម្រើប្រជាជនឲ្យកាន់តែប្រសើរឡើង

(VOVWORLD) - ទាក់ទិននឹងការយកសន្លឹកឆ្នោតទំនុកចិត្ត ចំពោះកម្មាភិបាល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ នេះគឺជាគោលជំហរមួយរបស់បក្ស រដ្ឋ និងរដ្ឋសភា ដើម្បីឲ្យកម្មាភិបាល មន្ត្រីរដ្ឋការ ម្នាក់ដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយប្រជាជននិងរដ្ឋសភា ត្រូវបំពេញឱ្យអស់ពីសមត្ថភាពនូវតួនាទី ភារកិច្ចរបស់ខ្លួន និងការសន្យាចំពោះប្រជាជន។ 

ការយកសន្លឹកឆ្នោតទំនុកចិត្តនឹងជួយកម្មាភិបាលបម្រើប្រជាជនឲ្យកាន់តែប្រសើរឡើង - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ជួបសំណេះសំណាលជាមួយអ្នក បោះឆ្នោតនៅទីក្រុង Long Xuyen និងទីរួមស្រុក Tan Chau។ (រូបថត៖ TTXVN)
កាលពីថ្ងៃទី ៦ កក្កដា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan និងក្រុមសមាជិករដ្ឋសភានៃខេត្ត An Giang បានជួបសំណេះសំណាលជាមួយអ្នក បោះឆ្នោតនៅទីក្រុង Long Xuyen និងទីរួមស្រុក Tan Chau ដើម្បីជូនដំណឹងពីលទ្ធ ផលនៃសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី ១៥ ព្រមទាំងផ្ទៀងស្ដាប់និងឆ្លើយតប មតិយោបល់របស់អ្នកបោះឆ្នោតផងដែរ។
នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ខ្លឹមសារក្នុង របៀបវារៈនៃសម័យប្រជុំ ហើយផ្ញើជូនរដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នមុខងារផ្សេងៗ នូវសំណើរពាក់ព័ន្ធនឹងវិស័យជាច្រើនដែលទទួលបានការយកចិត្តទុកដាក់របស់ ប្រជាជនយ៉ាងច្រើនកុះករ។ ជាពិសេស អ្នកបោះឆ្នោតបានសម្តែងការគាំទ្រចំពោះ គោលជំហរដ៏ម៉ឺងម៉ាត់របស់បក្ស និងរដ្ឋក្នុងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និង ភាពអសកម្ម។ អ្នកបោះឆ្នោតមានបំណងថា ក្រៅពីការនាំយកសំណុំរឿងពុករលួយ មកកាត់ទោសក្នុងពេលឆាប់ៗនេះ ដើម្បីរឹបមកវិញនូវទ្រព្យសម្បត្តិដែលបាត់បង់នោះ ចាំបាច់ត្រូវអនុត្តន៍ការងារតែងតាំងកម្មាភិបាលឱ្យបានល្អថែមទៀត។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានកត់សម្គាល់មតិយោបល់ និងវាយតំលៃខ្ពស់ចំពោះសំណើររបស់អ្នកបោះឆ្នោត ក្នុងការបន្តជំរុញខ្លាំងនូវការប្រយុទ្ធ ប្រឆាំងអំពើពុករលួយនិងភាពអសកម្ម។ ទាក់ទិននឹងការយកសន្លឹកឆ្នោតទំនុកចិត្ត ចំពោះកម្មាភិបាល អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ នេះគឺជាគោលជំហរមួយរបស់បក្ស រដ្ឋ និងរដ្ឋសភា ដើម្បីឲ្យកម្មាភិបាល មន្ត្រីរដ្ឋការ ម្នាក់ដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយប្រជាជននិងរដ្ឋសភា ត្រូវបំពេញឱ្យអស់ពីសមត្ថភាពនូវតួនាទី ភារកិច្ចរបស់ខ្លួន និងការសន្យាចំពោះប្រជាជន។ នោះគឺជា សំណូមពរ គោលដៅ និងអត្ថន័យច្បាស់លាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ