ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមចេញផ្សាយក្របខ័ណ្ឌបទដ្ឋានមុខងារ

(VOVWORLD) -តាងនាមការិយាល័យនយោបាយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទើបនឹងបានចុះហត្ថលេខាលើបទបញ្ញត្តិស្ដីពីក្របខ័ណ្ឌបទដ្ឋានមុខងារ ការតំរង់ទិស
ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមចេញផ្សាយក្របខ័ណ្ឌបទដ្ឋានមុខងារ - ảnh 1ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាមចេញផ្សាយក្របខ័ណ្ឌបទដ្ឋានមុខងារ 

តាងនាមការិយាល័យនយោបាយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទើបនឹងបានចុះហត្ថលេខាលើបទបញ្ញត្តិស្ដីពីក្របខ័ណ្ឌបទដ្ឋានមុខងារ ការតំរង់ទិស ក្របខ័ណ្ឌបទដ្ឋានវាយតម្លៃកម្មភិបាលគ្រប់គ្រងគ្រប់ជាន់ថ្នាក់ បទបញ្ញត្តិលេខ ៩០ ស្ដីពីបទដ្ឋានមុខងារ បទដ្ឋានវាយតម្លៃកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ លេខាធិការដ្ឋានគ្រប់គ្រង។ នៅបទបញ្ញត្តិលេខ ៩០ នេះ ការិយាល័យនយោបាយបានចែងច្បាស់នូវបទដ្ឋានរួមកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ លេខាធិការដ្ឋានគ្រប់គ្រងត្រូវស្មោះត្រង់ជាដាច់ខាតចំពោះផលប្រយោជន៍របស់បក្ស របស់ប្រទេសជាតិ និងប្រជាជន មានជំហរ ទស្សនៈ គោលនយោបាយរឹងមាំ ដើម្បីការពារគោលមាគ៌ារបស់បក្ស រដ្ឋធម្មនុញ្ញនិងច្បាប់របស់រដ្ឋ។ មានស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅ ជានិច្ចកាលចាត់ទុកផលប្រយោជន៍របស់បក្ស ប្រទេសជាតិ ប្រជាជនមុនផលប្រយោជន៍របស់ផ្នែក មូលដ្ឋាន ស្ថាប័ន និងបុគ្គល ត្រៀមខ្លួនជាស្រេចលះបង់ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្សដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ដើម្បី សុភមង្គលរបស់ប្រជាជន។ រក្សាវិន័យបញ្ចេញមតិតាមគោលការណ៍ា បញ្ញាត្តិរបស់បក្ស។

        នេះគឺជាលើកទីដំបូង ដែលការិយាល័យនយោបាយមានបទបញ្ញត្តិយ៉ាងជាក់ស្ដែងស្ដីពីបទដ្ឋានមុខងារ បទដ្ឋានវាយតម្លៃចំពោះកម្មាភិបាលជាន់ខ្ពស់របស់បក្ស និងរដ្ឋ។ ក្រៅពីបទបញ្ញត្តិរួម ការិយាល័យនយោបាយក៏បានកំណត់បទដ្ឋានជាក់ស្ដែងចំពោះមុខងារនីមួយៗដូចជា៖ សមាជិកគណៈកម្មាធិការមជ្ឈឹម សមាជិកការិយាល័យនយោបាយ លេខាធិការដ្ឋាន អគ្គលេខា ប្រធារដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធានរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ