ការិយាល័យនយោបាយជួបធ្វើការជាមួយគណៈកម្មាធិការយោធាមជ្ឈឹមស្តីពី មហាសន្និបាតបក្សភាគយោធាលើកទី ១០
|
អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានធ្វើអាធិបតីជំនួបធ្វើការ (Image: nguyenphutrong.net) |
(VOVworld) - នាថ្ងៃទី ១២ សីហា អគ្គលេខាធិការបក្សកម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong បានធ្វើអាធិបតីជំនួបធ្វើការរបស់ការិយាល័យនយោ
បាយជាមួយអចិន្ត្រៃយ៍គណៈកម្មាធិការបក្សយោធាមជ្ឈឹមដើម្បីផ្តល់មតិចំពោះ
ពង្រាងឯកសារនិងការងារកម្មាភិបាលក្នុងមហាសន្និបាតតំណាងបក្សភាគ
យោធាលើកទី ១០ អណត្តិ ២០១៥-២០២០ ដែលនឹងត្រូវបានរៀបចំឡើងនា
ខែកញ្ញា ខាងមុខ។ ថ្លែងមតិនៅជំនួបធ្វើការ អគ្គលេខាធិការ Nguyen Phu Trong
បានស្នើរឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈឹមផ្ទៀងស្តាប់មតិរបស់ការិយាល័យ
នយោ បាយ ស្រាវជ្រាវដើម្បីបង្ហាញដ៏ច្បាស់លាស់នូវប្រធានបទរបស់មមហា
សន្និបាត ឲ្យសមស្របនឹងតម្រូវការនិងភារកិច្ចនាពេលខាងមុខ ហើយត្រូវអះអាង
សតិអា រម្មណ៍ស្នូលគឺ៖ បន្តលើកកំពស់សមត្ថភាពដឹកនាំនិងកំលាំងប្រយុទ្ធរបស់
បក្សភាគ ជំរុញកសាងកងទ័ពប្រជាជនបដិវត្តន៍រឹងមាំនិងទំនើប ប្តេជ្ញាបំផ្លិចបំផ្លាញ
រាល់ ឧបាយកលអស្ថិរភាពនៃកំលាំងអមិត្តរួមជំណែករក្សារឯករាជ្យនិងការពារ
ប្រទេសជាតិ៕