ការរកឃើញយ៉ាងឆាប់រហ័សនិងការកំណត់ធ្វើចត្តាឡីស័កនៅតំបន់ផ្ទុះជំងឺរាតត្បាតជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពក្នុងការបង្ការនិងប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - តាមការរំពឹងទុកគឺចាប់ពីថ្ងៃទី ៥ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម  VietNam Airlines នឹងផ្អាករាល់ជើងហោះហើរទាំងអស់ជាបណ្តោះអាសន្នរវាង   វៀតណាម និងកូរ៉េខាងត្បូង ហើយក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងប្រតិបត្តិការចាប់ពីថ្ងៃទី ៧ ខែមីនាផងដែរ។
ការរកឃើញយ៉ាងឆាប់រហ័សនិងការកំណត់ធ្វើចត្តាឡីស័កនៅតំបន់ផ្ទុះជំងឺរាតត្បាតជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពក្នុងការបង្ការនិងប្រឆាំងនឹងជំងឺ Covid-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline និង Korean Air ទៅកាន់ទីក្រុងហាណូយ Da Nang និងទីក្រុងហូជីមិញ និងជើងហោះហើរពីប្រទេសកូរ៉េខាងត្បូងទៅកាន់វៀតណាម គឺសុទ្ទសឹងតែជាជើងហោះហើរឆ្លងកាត់ព្រលានយន្តហោះ និងមិនដឹកអ្នកដំណើរទេ។ នេះជាព័ត៌មានដែលត្រូវបានផ្សាយនៅឯកិច្ចប្រជុំគណៈកម្មាធិការជាតិបញ្ជាដឹកនាំការបង្ការនិងប្រឆាំងជំងឺរាតត្បាត Covid-19 ដែលបានវប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៤ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម។

ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិបញ្ជាដឹកនាំក៏បានពិភាក្សាគ្នាអំពីវិធីដាក់នៅដាច់ដោយឡែក ចំពោះជនអន្តោប្រវេសន៍ពីកូរ៉េខាងត្បូងចូលមកវៀតណាម ព្រមទាំងបន្តពន្លឿនពាណិជ្ជកម្មទំនិញតាមច្រកទ្វេរព្រំដែននិងការងារភស្តុភារ   សុខាភិបាលផងដែរ។

ក្នុងជំនួបនេះដែរ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានស្នើឲ្យក្រសួងសុខាភិបាល និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាធ្វើការពិនិត្យនិងវាយតម្លៃយ៉ាងមមាញឹកនូវឯកសារឈុតធ្វើរោគវិនិច្ឆ័យ (KIT) ចំពោះជំងឺរាតត្បាត Covid-19 របស់វិទ្យាស្ថានពេទ្យយោធានិងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា  Viet A ផងដែរ។ បើសិនជា សម្រេចបានតាមស្តង់ដារកំណត់ គឺអាចផលិតឧបករណ៍នេះភ្លាមៗដើម្បីឆ្លើយតបនឹងតម្រូវការជាបន្ទាន់នៃការបង្ការនិងប្រឆាំងនឹងជំងឺនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ