|
ការរញ្ជួយដីខ្លាំងកើតមានឡើងនៅហ្វីលីពីន (VNA) |
(VOVworld) – នាយប់ថ្ងៃទី ១០ កុម្ភៈ ការរញ្ជួយដីដែលមានកំរិត ៦,៧
richter បានកើតមានឡើងលើកោះ Mindanao ភាគខាងត្បូងហ្វីលីពីន
ដែលធ្វើឲ្យមនុស្ស យ៉ាងហោចណាស់ចំនួន ៤ នាក់ត្រូវស្លាប់និង ១០០
នាក់រងរបួស។ នេះគឺជា ការរញ្ជួយដីខ្លាំងបំផុតពីមុនមកដែលបានកើត
មានឡើងនៅកោះ Mindanao។ អាគារជាច្រើនរួមជាមួយមធ្យោបាយ
គមនាគមន៍ត្រូវបានបំផ្លិចបំផ្លាញនិងរង ឥទ្ធិពលដ៏ធ្ងន់ធ្ងរក្នុងគ្រោះ
ធម្មជាតិនេះ។ ព្រលានយន្តហោះទីក្រុង Surigao ក៏ត្រូវ បិទទ្វារជា
បណ្តោះអាសន្នផងដែរ៕