ការរញ្ជួយដីនៅជប៉ុន៖រលកយក្សស៊ូណាមីមានកំពស់ជាង១ម៉ែត្រនៅ Fukushima

ការរញ្ជួយដីនៅជប៉ុន៖រលកយក្សស៊ូណាមីមានកំពស់ជាង១ម៉ែត្រនៅ Fukushima  - ảnh 1
តំបន់ដែលកើតមានឡើងរលកយក្សស៊ូណាមី (រូបថត៖EPA)

(VOVworld) - នាថ្ងៃទី២២ វិច្ឆិកា ស្ថាប័នឧតុនិយមជប៉ុនបានឲ្យដឹងថា ក្រោយពី
ការរញ្ជួយដីមានកម្លាំង៧,៤រិចទ័រនៅភាគឦសានប្រទេសនេះ រលកយក្សស៊ូណាមី
មានកំពស់ជាង១ម៉ែត្របានកើតមានឡើងនៅខេត្ត Miyagi និងតំបន់ឆ្នេរសមុទ្រ
ប៉ាស៊ីហ្វិក។នេះជាការរញ្ជួយដីមានកម្លាំងជាង៧រិចទ័រដំបូងនៅជប៉ុនគិតតាំងពីខែ
កក្កដាឆ្នាំ២០១៤។កម្លាំងសង្គ្រោះបានឲ្យដឹងថា មនុស្សមួយចំនួនត្រូវបានរងរបួស
នៅខេត្ត Fukushima៕

ប្រតិកម្មទៅវិញ

ផ្សេងៗ