ការរញ្ជួយដីនៅព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់៖ ការបាត់បង់ជីវិតបន្តកើនឡើង

(VOVWORLD) - គិតដល់ថ្ងៃទិ១៤ វិច្ឆិកា មនុស្សយ៉ាងហោចណាស់៥៣០នាក់បានស្លាប់ក្នុង ការរញ្ជួយដី ដែលបង្កឡើងមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនៅអ៊ីរ៉ង់ក្នុងអំឡុងជាងមួយ ទសវត្សកន្លងទៅ ខណៈដែលមនុស្សជាង៨ពាន់នាក់ទៀតរងរបួស។
ការរញ្ជួយដីនៅព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់៖ ការបាត់បង់ជីវិតបន្តកើនឡើង - ảnh 1 កម្លាំងសង្គ្រោះស្វែងរកជនរងគ្រោះក្រោយពីការរញ្ជួយដីនៅខេត្ត Kermanshah របស់អ៊ីរ៉ង់នាថ្ងៃទី១៣ វិច្ឆិកា (រូបថត៖ AFP/TTXVN)


ប្រធានា ធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានផ្ញើក្ដីរំលែកទុក្ខជូនចំពោះគ្រួសារជនរងគ្រោះ ក្នុងការរញ្ជួយដីកំរិត៧,៣រ៉ិចទ័រនេះ ព្រមទាំងសន្យាថា នឹងខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តដើម្បីដោះស្រាយបញ្ហានានាក្នុងតំបន់យ៉ាងឆាប់រហ័ស។         មុននោះ នាថ្ងៃដដែល រដ្ឋអំណាចខេត្ត Kermanshah ប៉ែកខាងលិចអ៊ីរ៉ង់ បានប្រកាសការកាន់ទុក្ខរយៈពេល៣ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ