ការរញ្ជួយដីនៅឥណ្ឌូនេស៊ី៖ មិនទាន់មានព័ត៌មានស្ដីពីពលរដ្ឋវៀតណាមដែលរងផលប៉ះពាល់ឡើយ

(VOVWORLD) - នាថ្ងៃទី៥ ខែសីហា នៅតំបន់ភាគឦសាន Lombok Utarra ខេត្ត Nusa Tenggra Barat នៃប្រទេសឥណ្ឌូនេស៊ី បានកើតមានឡើងការរញ្ជួយដីដ៏ខ្លាំងជា ច្រើនលើក។ 
ការរញ្ជួយដីនៅឥណ្ឌូនេស៊ី៖ មិនទាន់មានព័ត៌មានស្ដីពីពលរដ្ឋវៀតណាមដែលរងផលប៉ះពាល់ឡើយ - ảnh 1ភ្ញៀវទេសចរជម្លៀសចេញពី Gili Trawangan នៅក្បែកោះ Lombok ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែសីហា (រូបថត៖ AFP/TTXVN)

គិតមកដល់ថ្ងៃត្រង់ថ្ងៃទី៦ ខែសីហា មានមនុស្សប្រមាណ៩១នាក់បាន ស្លាប់ និងរាប់សិបនាក់ទៀតត្រូវរងរបួស សំណង់ជាច្រើនត្រូវបំផ្លាញ ដោយផលប៉ះពាល់នៃការរញ្ជួយដីនេះ។ បន្ទាប់ពីកើតមានឡើងការ រញ្ជួយដី ស្ថានទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី បានទាក់ទងជាមួយស្ថាប័ន សមត្ថកិច្ចនៃប្រទេសសាមី ដើម្បីស្វែងរកព័ត៌មានស្ដីពីជនជាតិវៀតណាមនៅ ក្នុងតំបន់នេះ។ រហូតដល់ពេលនេះ មិនទាន់មានព័ត៌មានស្ដីពីពលរដ្ឋវៀតណាមណាម្នាក់ទទួល រងផលប៉ះពាល់នេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ