|
កម្លាំងសង្គ្រោះស្វែងរកជនរងគ្រោះដែលកំពុងជាប់គាំងនៅក្រោមគំនរបាក់បែកនៃអគារ
(រូបថត៖AFP/TTXVN) |
(VOVworld) - នារសៀលថ្ងៃទី៨ ធ្នូ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
បានទៅកាន់ខេត្ត Aceh ដើម្បីត្រួតពិនិត្យដោយផ្ទាល់នូវការងារជំនះពុះពារលើផល
វិបាកនៃការរញ្ជួយដីមានកម្លាំង៦,៥រិចទ័រកើតមានឡើងកាលពីថ្ងៃទី៧ ធ្នូ។រដ្ឋា
ភិបាលឥណ្ឌូនេស៊ីបានដាក់ពង្រាយទាហាន ប៉ូលីស បុគ្គលិកសង្គ្រោះ សុខាភិបាល
និងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិនេះ។
ចំពោះមុខការដែលការរញ្ជួយដីកើតមានឡើងនាថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦ នៅខេត្ត
Aceh ប្រទេសឥណ្ឌូនេស៊ី បានបង្កឡើងការខូចខាតដ៏ធ្ងន់ធ្ងរទាំងខាងមនុស្សនិង
សម្ភារៈនោះ នាថ្ងៃទី៨ ធ្នូ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង នាយក
រដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc បានផ្ញើសារទូរលេខសាក សួរសុខទុក្ខ
ចំពោះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក
Pham Binh Minh ក៏បានផ្ញើសារទូរលេខសាកសួរសុខទុក្ខចំពោះរដ្ឋមន្រ្តីការបរ
ទេសឥណ្ឌូនេស៊ីលោក Retno Marsudi ផងដែរ៕