ការរញ្ជួយដីបន្តកើតមាននៅប្រទេសតួកគី ៖ មនុស្សចំនួន៧០នាក់ស្លាប់និងរងរបួស

(VOVWORLD) - រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ២ នាក់នៅជាប់ក្នុងគំនរបាក់បែក។
ការរញ្ជួយដីបន្តកើតមាននៅប្រទេសតួកគី ៖ មនុស្សចំនួន៧០នាក់ស្លាប់និងរងរបួស - ảnh 1ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកដែលជាប់នៅក្រោមគំនរបាក់បែកក្នុងខេត្ត Malatya ប្រទេសទួរគី បន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៧ ខែកុម្ភៈ។ (រូបថត៖ AFP)

ការរញ្ជួយដីកម្រិត ៥.២ រ៉ិចទ័រ បានកើតមាននៅរសៀលថ្ងៃទី ២៧ កុម្ភៈ នៅខេត្តម៉ាឡាទី ភាគអាគ្នេយ៍ប្រទេសទួរគី ដោយបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង៦៩ នាក់រងរបួសហើយអគារជាច្រើនខ្នងបាក់រលំ។ លោក Yunus Sezer ប្រធានទីភ្នាក់ងារគ្រប់គ្រងភាពអាសន្ននិងគ្រោះមហន្តរាយទួរគី (AFAD) បាននិយាយថា បន្ទាប់ពីការរញ្ជួយដី កម្លាំងស្វែងរក និងសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់អគារចំនួន ៥ ដែលរងផលប៉ះពាល់។ រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ២ នាក់នៅជាប់ក្នុងគំនរបាក់បែក។

ក្នុងពេលជាមួយគ្នានោះ នៅប្រទេសស៊ីរី ទីភ្នាក់ងារសារព័ត៌មានស៊ីរី (SANA) បានឲ្យដឹងថា ហានិភ័យនៃការរញ្ជួយដីនៅតែបន្តកើតមាននៅក្នុងប្រទេសនេះ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ