ការរញ្ជួយដីមានកំរិត ៧ Richter បានកើតឡើងនៅ Sichuan ភាគខាងលិចចិន
(VOVworld) – នាព្រឹកថ្ងៃទី ២០ មេសា (តាមម៉ោងតំបន់) យ៉ាងតិចបំផុតមាន មនុស្សចំនួន
៤៧ នាក់ ត្រូវស្លាប់និងប្រមាណ ៥ រយ នាក់រងរបួស ក្នុងការរញ្ជួយដីមាន កំរិត ៧ Richter ដែលបានកើតឡើងនៅស្រុក Lushan ទីក្រុង Yaan ខេត្ត Sichuan ភាគខាងលិចចិន។ ទីក្រុង
Chengdu របស់ខេត្ត Sichuan និងបណ្ដាតំបន់ជំវិញត្រូវបានរងឥទ្ធិពលដ៏ធ្ងន់ធ្ងរ។ តាមប្រភព
ព័ត៌មានឲ្យដឹងថា៖ ព្រលានយន្តហោះ Shuangliu នៅទីក្រុង Chengdu ត្រូវបញ្ឈប់សកម្មភាព។ នាបច្ចុប្បន្ន ខេត្ត Sichuan បានអនុវត្តផែនការទប់ទល់នឹងគ្រោះធម្មជាតិថ្នាក់កំរិត ៣៕