ការរញ្ជួយដីមានកំរិត ៧,៣ richter មានកើតមានឡើងជាថ្មីម្តងទៀតនៅជប៉ុន
|
ការរញ្ជួយដីមានកំរិត ៧,៣ richter មានកើតមានឡើងជាថ្មីម្តងទៀតនៅជប៉ុន (Image: VNA) |
(VOVworld) - គិតដល់ថ្ងៃត្រង់ថ្ងៃទី ១៦ មេសា (តាមម៉ោងវៀតណាម) ការរញ្ជួយដី
ដែលមានកំរិត ៧,៣ richter បានកើតមានឡើងនៅខេត្ត Kumamoto ភាគខាងត្បូ
ជប៉ុនដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៩ នាក់បាត់បង់ ជីវិត។ ដូច្នេះ
មនុស្សត្រូវស្លាប់ក្នុងការរញ្ជួយដីចំនួន ២ ជាបន្តបន្ទាប់នាថ្ងៃទី ១៦ មេសា និងថ្ងៃទី
១៤ មេសា នៅខេត្ត Kumamoto បានកើនឡើង ២៨ នាក់។ ប្រធានខុទ្ទកាល័យ
គណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានទទួលស្គាល់ថា៖ មនុស្សចំនួន
១៥០០ នាក់រងរបួស ក្នុងនោះ មានជនរងគ្រោះចំនួន ៨០ នាក់កំពុងស្ថិតនៅ
ស្ថានភាពដ៏ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani នឹងដាក់
ពង្រាយបុគ្គលិកនៃកំលាំងការពារជប៉ុនចំនួន ១៥ ពាន់នាក់ទៅកាន់ទីកន្លែងកើត
ហេតុដើម្បីបង្កើនការងារជួយសង្គ្រោះនាថ្ងៃទី១៧ មេសា។ ក្នុងសម័យប្រជុំជា
បន្ទាន់ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសង្កត់ធ្ងន់ថា៖
រដ្ឋាភិបាលប្រទេសនេះនឹងបំផុសប្រភពកំលាំងទាំងអស់ដើម្បីជំនះពុះពារលើ
ផលវិបាកដោយការរញ្ជួយដីនៅខេត្ត Kumamoto៕