ការរត់ប្រណាំងដណ្តើមតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសបានបង្រួមចំនួនបេក្ខជន

(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា ការប្រកួតប្រជែងដើម្បីដណ្តើមតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបង្រួមចំនួនដោយនៅតែសល់ត្រឹមតែបេក្ខជនចំនួន ៥ នាក់តែប៉ុណ្ណោះ ក្រោយពីអតីតរដ្ឋមន្ត្រី Brexit លោក Dominic Raab មិនបានទទួលគ្រប់ សម្លេងគាំទ្រចាំបាច់ចំនួន ៣៣ ក្នុងការបោះឆ្នោតជុំទី២របស់សមាជិកសភានៃគណបក្ស   អភិរក្សនិយម។ 
ការរត់ប្រណាំងដណ្តើមតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសបានបង្រួមចំនួនបេក្ខជន - ảnh 1 ការរត់ប្រណាំងដណ្តើមតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសបានបង្រួមចំនួនបេក្ខជន

រហូតមកដល់ពេលនេះ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក Boris Johnson នៅតែបន្តនាំមុខគេនៅក្នុងការប្រកួតប្រជែងបោះឆ្នោតនេះ។លទ្ធផលដែលបានប្រកាសដោយគណបក្សអភិរក្សកាលពីថ្ងៃទី១៨ ខែមិថុនាបានបង្ហាញថា លោក Johnson បន្តទទួលបានសម្លេងគាំទ្រច្រើនបំផុតនៅក្នុងជុំទី២របស់សមជិកសភានៃគណបក្សអភិរក្សនិយម ក្នុងការរត់ប្រណាំងដណើមតំណែងដឹកនាំគណបក្សអភិរក្សនិយម  និងនាយករដ្ឋមន្ត្រីអង់គ្លេស ដោយមានសម្លេងគាំទ្រចំនួន ១២៦ សម្លេង ដែលលើសជាង ១២ សម្លែងនៅក្នុងជុំទី១ផង    ដែរ។ យោងតាមផែនការ បេក្ខជនទាំង៥នៅសេសសល់ ក្នុងជុំទី២ នឹងបន្តមានការបោះឆ្នោតបន្ថែមទៀតនាសប្តាហ៍នេះផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ