|
ការរៀបចំ IPU១៣២ជាជំហានអនុវត្តសំខាន់គោលនយោបាយសមាហរណកម្មអន្តរជាតិរបស់វៀតណាម (vietnamplus.vn) |
Vovworld-នាថ្ងៃទី៦កុម្ភៈនៅទីស្ដីការរដ្ឋសភាវៀតណាម គណៈចាត់តាំង
មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២ (IPU១៣២) បានជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតភារធារីប្រធានស្ថាប័នដំណាងការទូតនិងអង្គការអន្តរជាតិ
នៅទីក្រុងហាណូយដើម្បីផ្ដល់ព័ត៌មានអំពីការងាររៀបចំ IPU១៣២និងសន្និសីទ
ទាក់ទិននានា។ ថ្លែងមតិនៅការជួបសន្ទនា ប្រធានគណៈកម្មាធិការកិច្ចការ
បរទេសរដ្ឋសភាលោក Tran Van Hang អនុប្រធានអចិន្ត្រៃយ៍គណៈចាត់តាំងបាន
ឲ្យដឹងថា IPU១៣២នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៨មិនាដល់
ថ្ងៃទី១មេសាជាព្រឹត្តិការណ៍ការទូតអន្តរសភាដ៏ធំធេងដោយមានការចូលរួមរបស់
ដំណាងអន្តរជាតិជាង២ពាន់នាក់។ ការដែលវៀតណាមទទួលរៀបចំមហាសន្និបាត
អន្តរសភាពិភពលោកលើកទី១៣២ជារបត់សំខាន់ក្នុងវិស័យការទូតអន្តរសភា
និយាយដោយឡែកនិងការទូតវៀតណាមនិយាយរួម។ ការរៀបចំ IPU១៣២នឹង
បង្កើតឱកាសសំរាប់វៀតណាមដំណើរការសកម្មភាពការទូតទ្វេភាគីនិងពហុភាគី
ជាមួយដៃគូជាច្រើនលើពិភពលោក៕