ការរៀបចំសកម្មភាពទទួលអំណរបុណ្យតេតសម្រាប់ប្រជាកម្មករ ពលករ ក្រីក្រនិងកុមារនៅតំបន់ព្រំដែន
(VOVWORLD) - នារសៀលថ្ងៃទី៨ខែមករា នៅកោះ Phu Quoc ខេត្ត Kien Giang សហ ព័ន្ធពលករស្រុក Phu Quoc បានរៀបចំកម្មវិធី “បុណ្យតេតជួបជុំគ្នា” ឆ្នាំ ២០២០ សម្រាប់ប្រជាកម្មករ ពលករមានស្ថានភាពរស់នៅលំបាកប្រមាណ ២៨០នាក់នៅទីនេះ។
មេចុងភៅនៅស្រុកកោះ Phu Quoc សម្ដែងការវេចញាំត្រីដោយមានប្រវែង១៥ម៉ែត្រ (រូបថត៖ TTXVN) |
ថ្លែងនៅកម្មវិធី ប្រធានតុលាកាប្រជាជនកំពូលលោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា កម្មវិធី “បុណ្យតេតជួបជុំគ្នា” បាន បង្ហាញការថែទាំរបស់អង្គការសហជីពចំពោះពលករ កម្មករមានស្ថានភាព រស់នៅលំបាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកំពុងមកដល់ តាមនោះ ជួយអោយកម្មករ ពលករម្នាក់ៗ សុទ្ធតែអំណរសាទរបុណ្យតេតប្រកប ដោយក្ដីសប្បាយរីករាយនិងសុភមង្គល។
នាថ្ងៃដដែល សមាគមន៍អ្នកកាសែតវៀតណាមបានសហការជាមួយ វិទ្យុសម្លេងវៀតណាមរៀបចំកម្មវិធី “និទាឃរដូវរបស់ប្អូន” លើកទី១៣នៅ រោងល្ខោនវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ ដោយប្រធានបទ “និទាឃរដូវនៅព្រំដែន-ជួយប្អូនទៅសាលា”។ កម្មវិធីនេះត្រូវបានរៀបចំ ឡើងក្នុងគោលបំណងចង់ជួយឧបត្ថម្ភ ចែករំលែកការលំបាកជាមួយប្អូនៗ សិស្សានុសិស្សនៅតាមស្រុកព្រំដែននៃបណ្ដាខេត្តភាគកណ្ដាលប្រទេស ជាតិ។ លោក Ho Quang Loi អនុប្រធានប្រចាំការសមាគមន៍អ្នកកាសែត វៀតណាមបានអោយដឹងថា៖
“កម្មវិធី “និទាឃរដូវសម្រាប់ប្អូន” ទទួលបានលទ្ធផលដ៏ល្អប្រសើរក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ដែលរួមចំណែកបំផុសឡើងចលនាសប្បុរសធម៌ក្នុង សង្គម។ តាមរយៈកម្មវិធីនេះ យើងខ្ញុំមានគោល បំណងចង់ចែករំលែកការ លំបាកលំបិនជាមួយជនរួមជាតិភាគកណ្ដាល និងក្មួយៗសិស្សានុសិស្ស មានស្ថានភាពរស់នៅលំបាក ព្រមទាំងឃោសនា លើកទឹកចិត្តប្រជាជន គ្រប់ស្រទាប់ ពង្រីកស្មារតីជួយឧបត្ថម្ភគាំពារគ្នាទៅវិញទៅមករបស់ប្រជា ជាតិវៀតណាមផងដែរ”។
នារសៀលថ្ងៃទី៨ខែមករា មូលនិធិគាំពារកុមារខេត្ត Binh Duong បាន រៀបចំកម្មវិធី “និទាឃរដូវសម្រាប់កុមារក្រីក្រ” ខេត្ត Binh Duong លើកទី៨ ឆ្នាំ២០២០។ ក្នុងឱកាសនេះ បណ្ដាសប្បុរសជននិងធុរជននៅខេត្ត បាន ប្រគល់ទឹកប្រាក់ចំនួន៦,៧ពាន់លានដុងសម្រាប់មូលនិធិគាំពារកុមារខេត្ត Binh Duong សំដៅជួយឧបត្ថម្ភដល់កុមារអកុសលក្នុងតំបន់ អាចទទួល អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ក៏ដូចជាមានលក្ខណៈសិក្សារៀនសូត្រដ៏ល្អ ជាងនាពេលខាងមុខផងដែរ៕