ការរំពឹងទុករបស់សមាជិកសភាអំពីសម័យសួរដេញដោលរដ្ឋមន្ត្រី៤រូប
(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកា កិច្ចប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានចាប់ផ្តើមបើកសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលរបស់សមាជិកសភា។
ក្នុងរយៈពេលពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា រដ្ឋមន្រ្តីចំនួន ៤ រូប នឹងឆ្លើយសំណួរដេញ ដោលនៅចំពោះមុខរដ្ឋសភារួមមាន៖ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong; រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh; រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Le Vinh Tan និងរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Manh Hung។ នៅខាងក្រៅនៃកិច្ចប្រជុំរដ្ឋសភា អង្គប្រជុំរំពឹងថា សម័យសួរដេញដោលនឹងប្រព្រឹត្តទៅដោយស្មោះត្រង់ ដោយរួមចំណែកដោះស្រាយរាល់បញ្ហាជាក់ស្តែងកំពុងកើតមានឡើងដើម្បីឆ្លើយតបតាមបំណងប្រាថ្នារបស់សមាជិកសភានិងអ្នកបោះឆ្នោត៕