ការរួមចំណែកដ៏សំខាន់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិងរឹតបន្តឹងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយវៀតណាម - ជប៉ុន

(VOVWORLD) - នាថ្ងៃទី១០ខែតុលា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc និងភរិយារួមទាំងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ប្រកបដោយជោគ ជ័យដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ និងធ្វើទស្សនកិច្ចនៅជប៉ុនពីថ្ងៃទី ៨ ដល់ ថ្ងៃទី ១០ខែតុលាផងដែរ។

ការរួមចំណែកដ៏សំខាន់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីនិងរឹតបន្តឹងភាពជាដៃគូយុទ្ធសាស្ត្របើកទូលាយវៀតណាម - ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមានសកម្មភាពចំនួន ៣០ រួមទាំងពហុភាគីនិងទ្វេភាគី ហើយសកម្មភាពដែលលេចធ្លោនោះគឺជាការចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការមេគង្គ-ជប៉ុន; ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe និងបានចូលរួមសន្និសីទពន្លឿនការវិនិយោគវៀតណាម - ជប៉ុន ផងដែរ ។

នៅក្នុងកិច្ចប្រជុំទាំងអស់នេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គទាំងប្រាំនិងជប៉ុនបានព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសទន្លេមេគង្គនិងប្រទេសជប៉ុនទៅកាន់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត។ ការលើកកម្ពស់នេះនិងរួមចំណែកទំនាក់ទំនងរបស់ប្រទេសវៀតណាម មិនត្រឹមតែជាមួយប្រទេសជប៉ុនប៉ុណ្ណោះទេថែមទាំងក្នុងក្របខ័ណ្ឌនៃការរួបរួមសកលទៀតផង។

ស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងជប៉ុន ក្នុងជំនួបពិភាក្សា វាងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីជប៉ុនលោក Shizo Abe នោះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាលើបញ្ហាសំខាន់ៗជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ជាពិសេសគឺលើវិស័យឧស្សា ហកម្មឧបត្ថម្ភ ថាមពលនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ផង ដែរ។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានអះអាងថា ប្រទេសជប៉ុននឹងបន្តផ្តល់ទុន ODA ក៏ដូចជាជម្រុញការវិនិយោគរបស់ជប៉ុនទៅកាន់ប្រទេសវៀតណាម។ បន្ថែមលើនេះនឹងជួយវៀតណាមក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក កំណែទម្រង់រដ្ឋបាលជា ដើម។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងពីការប្តេជ្ញារបស់ខ្លួនក្នុងការពន្លឿនការចូលជាធរមាននៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនឹងជួយសម្រួលដំណើរការចរចារសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។

ក្នុងអំឡុងដំណើរទស្សនកិច្ចនៅជប៉ុនលើកនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានសកម្មភាពជំរុញការវិនិយោគទុនជាច្រើនដោយបានជួបប្រាស្រ័យជាមួយបណ្ដាអង្គភាពអាជីវកម្មជប៉ុននិងមេគង្គ រួមទាំងមានការអំពាវនាវ ឱ្យអង្គភាពអាជីវកម្មវិនិយោគទុនចូលមកវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ