ការរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅឯបរទេស
(VOVWORLD) - នាថ្ងៃទី២៥ កក្កដានៅរដ្ឋធានីប៉េកាំង ស្ថានទូតវៀតណាមប្រចាំនៅ ចិនបានរៀបចំពិធីរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជន ពលី។
ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi ជូនអំណោយចំពោះតំណាងគ្រួសារគោល នយោបាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ដែលកំពុងរស់នៅនិងធ្វើការ នៅទីក្រុងប៉េកាំង (រូបថត៖VOV) |
(VOVworld) - នាថ្ងៃទី២៥ កក្កដានៅរដ្ឋធានីប៉េកាំង ស្ថានទូតវៀតណាមប្រចាំនៅ ចិនបានរៀបចំពិធីរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី។ ក្រោយពី ពិធីអុជធូបគោរពវិញ្ញណក្ខន្ធ វីរៈយុទ្ធជនពលី ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi បានសំណេះសំណាលនិងជូនអំណោយចំពោះតំណាងគ្រួសារគោល នយោបាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ដែលកំពុងរស់នៅនិងធ្វើការ នៅទីក្រុងប៉េកាំង។
នាថ្ងៃដដែល អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅសីហនុ Ville ព្រះរាជា ណាចក្រកម្ពុជា បានរៀបចំពិធីរំលឹកខួបទិវាយុទ្ធជនពិការ យុទ្ធជនពលីផងដែរ។ នៅទីនេះ អគ្គកុងស៊ុល Nguyen The Cuong បានសំដែងការគោរព មោទនភាព និងថ្លែងអំណរគុណចំពោះយុទ្ធជនពិការ សាច់ញ្ញាតិយុទ្ធជនពិការនិងយុទ្ធជន ពលីក្នុងសហគមន៍វៀតណាមនៅកម្ពុជា ដែលបានខំប្រឹងប្រែងមិនចេះនឿយ ហត់ មិនត្រឹមតែធានាជីវភាពរស់នៅរបស់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងរួម វិភាគទានទៅក្នុងការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងរបស់ប្រទេសជាតិនិងចំណង មិត្តភាពជាមួយប្រជាជនកម្ពុជាភាតរៈទៀតផង៕