ការរំលឹកខួបលើកទី៨៩ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣ ខែកុម្ភៈ៖ និទាឃរដូវ - សេចក្ដីប្រាថ្នានិងជំនឿជាក់

(VOVWORLD) - មុននេះ៨៩ឆ្នាំ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀតណាមត្រូវ បានបង្កើតឡើង ដោយគូសសញ្ញានូវរបត់ធំមួយក្នុងប្រវត្តិសាស្ត្របដិវត្តន៍វៀត ណាមព្រមទាំងក៏ជាព្រឹត្តិការណ៍ភ្លឺស្វាងនៅលើផ្លូវអភិវឌ្ឍរបស់ប្រជាជាតិផងដែរ។ 
ការរំលឹកខួបលើកទី៨៩ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣ ខែកុម្ភៈ៖ និទាឃរដូវ - សេចក្ដីប្រាថ្នានិងជំនឿជាក់ - ảnh 1បក្សកុម្មុយនិស្តវៀតណាម ជាកម្លាំងត្រួសត្រាយ ជាតំណាងដ៏ស្មោះត្រង់ចំពោះផលប្រយោជន៍នៃវណ្ណៈ កម្មករ ពលករនិងប្រជាជាតិទាំងមូល។ (រូបថត៖ TTXVN)

  ត្រូវបានបង្កើតនិងបំប៉ន់ដោយលោកប្រធានហូជីមិញ បក្សកុម្មុយនិស្តវៀតណាម ជាកម្លាំងត្រួសត្រាយ ជាតំណាងដ៏ស្មោះត្រង់ចំពោះផលប្រយោជន៍នៃវណ្ណៈ កម្មករ ពលករនិងប្រជាជាតិទាំងមូល។

        ប្រវត្តិ សាស្ត្រក្នុងអំឡុងពេល៨៩ឆ្នាំកន្លងទៅនៃបដិវត្តន៍វៀតណាមបានអះអាងថា ទំនាក់ទំនងដ៏ស្និទ្ធស្នាលដូចជាសាច់ឈាមរវាងបក្សជាមួយប្រជាជននោះ គឺកត្តាដែលមានអត្ថន័យស្លាប់រស់ចំពោះបក្សនិងបដិវត្តន៍វៀតណាម។ បក្សកុម្មុយ និស្តវៀតណាមបានដឹកនាំប្រជាជាតិវៀតណាមជំនះពុះពារលើការលំបាក ការ សាកល្បងជាច្រើនលើសលុប ដើម្បីដណ្ដើមបានជ័យជំនះដ៏ធំធេងត្រចះត្រចង់។ រាល់សមិទ្ធផលដែលមានអត្ថន័យប្រវត្តិសាស្ត្រទាំងនោះគឺអាស្រ័យដោយមានការផ្សាភ្ជាប់ដូចជាសាច់ឈាមជាមួយប្រជាជន ចំណងសាមគ្គីភាព ការប្រមូលផ្ដុំ និងពង្រីកកម្លាំងពលំរបស់ប្រជាជនទាំងមូល។ នោះគឺជាកត្តាដែលសម្រេចលើ ជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាមក្នុងអំឡុងពេល៨៩ឆ្នាំកន្លងទៅ ព្រម ទាំងជាប្រភពនៃកម្លាំងវៀតណាមផងដែរ។

        ក្នុងឱកាសនេះដែរ នាយប់ថ្ងៃទី២ ខែកុម្ភៈ គណៈចាត់តាំងការរំលឹកខួបទិវា បុណ្យទានទីក្រុង ហូជីមិញបានរៀបចំកម្មវិធីសិល្បៈក្នុងឱកាសរំលឹកខួបលើក ទី៨៩ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមក្រោមប្រធានបទ “ពន្លឺចែងចាំងទូទាំង មាតុប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ