ការរំលាយនុយក្លេអ៊ែរជាខ្លឹមសារសំខាន់នៅក្នុងជំនួបកំពូលអន្តកូរ៉េឆ្នាំ២០១៨
(VOVWORLD) - នាថ្ងៃទី១៧ ខែកញ្ញា ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានជូនដំណឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅម៉ោង ១០ ព្រឹក (តាមម៉ោងក្នុងស្រុក) ដើម្បី រៀបចំកិច្ចប្រជុំកំពូលលើកទី ៣ ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ក្នុងជំនួបកំពូលអន្តរកូរ៉េកាលពីខែមេសាឆ្នាំ២០១៨ |
តាមការគ្រោងទុកថា លោក Moon Jae-in និង លោក Kim Jong-un នឹងមានជំនួបចរចាទ្វេភាគីក្នុងរយៈពេល ២ ថ្ងៃ(ថ្ងៃទី១៨ និងថ្ងៃទី ១៩ កញ្ញា) ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀប រំលាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ថ្លែងមតិទៅកាន់សារព័ត៌មាននៅទីក្រុងសេអ៊ូល ប្រធានខុទ្ទកាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Im Jong-seok បាន សង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរដោយបានអះអាងថាមិនអាចពិភាក្សាអំពីបញ្ហារំលាយនុយក្លេអ៊ែរនៅថ្នាក់ភ្នាក់ងារជំនាញទេ មិនថា បញ្ហានេះត្រូវបានពិភាក្សានៅថ្នាក់នេះឡើយគ៏ពុំមានការព្រមព្រៀងណាមួយ អាចសម្រេចបានដែរ។ ក្នុងថ្ងៃ១៧ ខែកញ្ញានេះ ប្រធានគណៈបក្ស ប្រជាធិបតីកាន់អំណាចនៅប្រទេសកូរ៉េខាងត្បូង លោក Lee Han Chan បានសំដែងក្តីសង្ឃឹមថា ជំនួបកំពូលអន្តរកូរ៉េលើកនេះនឹងបង្កើតឡើង«ជំហាន លោតផ្លោះដ៏មានអត្ថន័យដែលនាំមកនូវសម័យកាលសន្តិភាព និង រួបរួមគ្នានៅ លើឧបទ្វីបកូរ៉េនេះផងដែរ»។