ការលើកតម្កើងបណ្តាប្រភេទសិល្បៈជនជាតិប្រពៃណី
(VOVWORLD) - នារាត្រីថ្ងៃទី ២០ខែតុលា មហោស្រពសិល្បៈល្ខោនជំនាញ Tuong, Bai Choi និងល្ខោននិយាយប្រជាប្រិយទូទាំងប្រទេសឆ្នាំ២០១៨ ត្រូវបានប្រារព្ធនៅទីក្រុង Quang Ngai ។
ទិដ្ឋភាពសម្តែងសិល្បៈក្នុងមហោស្រព |
នេះគឺជាសកម្មភាពសិល្បៈមួយដែលរួមចំណែកដល់ការអភិរក្សនិងអភិវឌ្ឍន៍រាល់បេតិ កភណ្ឌវប្បធម៌អរូបីយ៍ប្រពៃណី ក្នុងនោះមានសិល្បៈ Bai Choi ដែលទើបនឹងបានអង្គការ UNESCO លើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងមនុស្សលោក។
សិល្បៈករ សិល្បៈការិនីជិត៥០០នាក់ ដែលនាំមកនូវទស្សនីយភាពនៃការសម្តែងចំនួន ១៥រឿង ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌សិល្បៈប្រពៃណី។ លោក Trinh Cong Son នាយកមជ្ឈមណ្ឌលអភិរក្សនិងពង្រីកសិល្បៈប្រជាប្រិយ Bai Choi និងច្រៀង Quang Ngai បានឱ្យដឹងថា៖ “បន្ទាប់ពីសិល្បៈ Bai Choi ទទួលបានការលើកតម្កើង ឥឡូវនេះ យើងបន្តរៀបចំមហោស្រព Tuong, Bai Choi និងល្ខោននិយាយប្រជាប្រិយទូទាំងប្រទេស។ នេះគឺជាស្មារតីថ្មីដែលជាការតម្រង់ទិសខ្ពស់សម្រាប់ចំរៀងប្រជាប្រិយ Bai Choi អភិវឌ្ឍន៍ដូចតម្លៃដែលអង្គការយូណេស្កូបានអះអាង។
ចំណែកលោក Le Tien Tho ប្រធានសមាគមវិចិត្រសិល្បៈវៀតណាមនិងជាប្រធានគណៈកម្មាធិការរៀបចំមហោស្រពបានមានប្រសាសន៏ថា តាមរយៈមហោស្រពនេះ នឹងជួយរួមចំណែកឃោសនាឲ្យប្រជាជនចេះថែរក្សាយ៉ាងសកម្មនិងលើកកម្ពស់នូវតម្លៃសិល្បៈប្រពៃណីរបស់ជនជាតិ៕